អេស៉្បាញ៖ កីឡាករ Theo Hernandez បានបញ្ចប់ការផ្ទេររបស់គេពី Real Madrid ទៅកាន់ AC Milan ខណៈដែលក្រុមស្ដេចស បន្តបង្ហាញខ្លួនក្នុងទីផ្សារដោះដូរ នៅរដូវក្តៅនេះ។ ក្លិប AC Milan បានចំណាយទឹកប្រាក់ចំនួន ២០លានអឺរ៉ូទៅលើខ្សែការពាររូបនេះ ក្រោយពីរូបគេបានចំណាយពេលត្រឹមតែ ២រដូវកាលនៅ Estadio Santiago Bernabeu បន្ទាប់ពីការផ្ទេរពី Atletico Madrid ។
ការលក់ Theo បាននាំឱ្យប្រាក់ចំណូលរបស់ Real Madrid ឡើងដល់ ១១៥លានអឺរ៉ូសម្រាប់រដូវក្តៅនេះ ដោយបាន ៤៥លានអឺរ៉ូសម្រាប់ Mateo Kovacic , ៣០លានដុល្លារសម្រាប់ Marcos Llorente និង ២០ លានអឺរ៉ូពីការលក់ Raul de Tomas៕
ប្រភព៖ TrollKhmer