អង់គ្លេស៖ Paul Pogba បានត្រឡប់ចូលរួមជាមួយ Manchester United ដើម្បីហ្វឹកហាត់ត្រៀមការប្រកួតមិត្តភាព មុនបើករដូវកាល ទោះបីជាអនាគតរបស់គេនៅតែស្រពិចស្រពិលក៏ដោយ។
បន្ទាប់ពីថ្ងៃឈប់សម្រាកនៅរដូវក្តៅដែលគេបានទៅ Abu Dhabi, ប្រទេសចិន, កូរ៉េខាងត្បូង និងញូវយ៉ក ពេលនេះកីឡាករសញ្ជាតិបារាំង បានចូលរួមជាមួយក្រុមបិសាចក្រហម ហើយនឹងហោះទៅកាន់ប្រទេសចិន និងសិង្ហបុរី មុនពេលបញ្ចប់យុទ្ធនាការការប្រកួតមិត្តភាព មុនបើករដូវកាលនៅប្រទេសវែល។
Manchester United អាចនឹងផ្ដល់តំណែងប្រធានក្រុមទៅឱ្យ Pogba ព្រោះចង់ធ្វើឱ្យស្ថានភាពនេះ មានលក្ខណៈធម្មតា តាមដែលអាចធ្វើទៅបាន ទោះបីជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់លោក Zinedine Zidane របស់ក្រុម Real Madrid និង Juventus ក៏ពិតមែនក៏ដោយ៕
ប្រភព៖ TrollKhmer