×
ព័ត៌មានថ្មី
  1. អំពើ​ឃាតកម្ម​ដ៏​សាហាវ បានកើតឡើង​នៅ​កណ្តាល​ក្រុងស្ទឹងត្រែង
  2. ចាប់ខ្លួន​មេបញ្ជាការ មេបញ្ជាការរង និង​មេប៉ុស្តិ៍​ចំនួន ៤នាក់ នៅ​ខេត្តមណ្ឌលគិរី សង្ស័យ​សមគំនិត​ជាមួយ​ជនជាតិ​វៀតណាម បើកផ្លូវឱ្យ​ចូលមក​កាប់ឈើ​ក្នុង​ទឹកដី​កម្ពុជា
  3. លោក ស៊ុន សុវណ្ណារិទ្ធិ ត្រូវបាន​តែងតាំង​ជា អភិបាលខេត្តកំពង់ឆ្នាំង ជំនួស​លោក ឈួរ ច័ន្ទឌឿន
  4. កម្ពុជា ចាប់ផ្តើម​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មានថ្មី សម្រាប់​ពង្រឹង​កិច្ចការពារ​កុមារ ខណៈ​ចំនួន​កុមាររស់​ក្នុង​មណ្ឌលថែទាំ បាន​ថយចុះ ៥៩% ធៀប​នឹង ៥ឆ្នាំមុន
  5. ករណីឆ្លង​វីរុស​កូវីដ-១៩ លេីកដំបូង​ប្រហែល​ជា​បានលេចឡេីង​ក្នុង​ប្រទេសចិន​ក្នុង​ខែតុលា ឆ្នាំ២០១៩

រដ្ឋ Victoria របស់​អូស្ត្រាលី​មិនមាន​អ្នកឆ្លង​ជំងឺកូវីដ-១៩​ខណៈ​ដែល​ការបិទខ្ទប់​បានបញ្ចប់

កង់បេរ៉ា៖ នៅថ្ងៃសុក្រនេះរដ្ឋវីកតូរៀ (Victoria) របស់ប្រទេសអូស្ត្រាលីមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ជាលើកដំបូងក្នុងរយៈពេលជិត៣សប្តាហ៍មកនេះ ខណៈដែលទីក្រុងមែលប៊ន (Melbourne) បានបញ្ចប់ការបិទខ្ទប់រយៈពេល២សប្តាហ៍។

ទីក្រុងមែលប៊ន (Melbourne) ដែលជារដ្ឋធានីរបស់រដ្ឋ វីកតូរៀ (Victoria) បានបញ្ចប់វិធានការបិទខ្ទប់ដើម្បីទប់ទល់នឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩កាលពីយប់ថ្ងៃព្រហស្បតិ៍ ប៉ុន្តែការរឹតបន្តឹងមួយចំនួនទៅលើការធ្វើដំណើរ និងការប្រមូលផ្តុំនៅបន្តដាក់ឲ្យអនុវត្តមួយសប្តាហ៍ទៀត។

ពលរដ្ឋប្រមាណ៥លាននាក់នៅក្នុងទីក្រុង (Melbourne) ក៏ត្រូវបានហាមមិនឲ្យធ្វើដំណើរឆ្ងាយពីផ្ទះលើសពី២៥គីឡូម៉ែត្រផងដែរ។

ទន្ទឹមនឹងនោះ រដ្ឋញូសៅវ៉េល (New South Wales) និងរដ្ឋឃ្វីនឡេន (Queensland) កំពុងស្ថិតក្នុងហានិភ័យបន្ទាប់ពីអ្នកឆ្លងជំងឺកូវីដ-១៩ម្នាក់និងប្តីរបស់គាត់បានធ្វើដំណើរចេញពីរដ្ឋវីកតូរៀឆ្លងកាត់ចូលតំបន់ជាច្រើននៅក្នុងរដ្ឋទាំងពីរនេះ។

ស្ត្រីវ័យ៤៤ឆ្នាំរូបនោះបានធ្វើតេស្តិ៍វិជ្ជមានបន្ទាប់ពីធ្វើដំណើរទៅដល់រដ្ឋ ឃ្វីនឡេន (Queensland) ហើយក្រោយមកបានចម្លងទៅដល់ប្តីរបស់គាត់។

ហាងកាហ្វេ, ភោជនីយដ្ឋាន និងផ្សារទំនើបនៅក្នុងរដ្ឋញូសៅវ៉េល (New South Wales) និងរដ្ឋឃ្វីនឡេន (Queensland) ត្រូវបានដាក់ក្នុងតំបន់ដែលមានហានិភ័យឆ្លងខ្ពស់ បើទោះបីជាក្រុមមន្ត្រីក្នុងរដ្ឋ ឃ្វីនឡេន (Queensland) បាននិយាយថាពួកគេទាំងពីរទំនងជាមិនបង្កហានិភ័យខ្ពស់ក៏ដោយ។

ប្រទេសអូស្ត្រាលីមិនមានចំនួនអ្នកឆ្លងនិងស្លាប់ដោយសារជំងឺកូវីដ-១៩ច្រើនដូចប្រទេសអភិវឌ្ឍផ្សេងៗទៀតទេដោយមានករណីឆ្លងតែជាង៣ម៉ឺននាក់ និងមានអ្នកស្លាប់៩១០នាក់ប៉ុណ្ណោះដោយសារមានការអនុវត្តវិធានការបិទព្រំដែននិងតាមដានរកអ្នកប៉ះពាល់ជាមួយអ្នកជំងឺបានយ៉ាងរហ័ស៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង