×
ព័ត៌មានថ្មី
  1. អំពើ​ឃាតកម្ម​ដ៏​សាហាវ បានកើតឡើង​នៅ​កណ្តាល​ក្រុងស្ទឹងត្រែង
  2. ចាប់ខ្លួន​មេបញ្ជាការ មេបញ្ជាការរង និង​មេប៉ុស្តិ៍​ចំនួន ៤នាក់ នៅ​ខេត្តមណ្ឌលគិរី សង្ស័យ​សមគំនិត​ជាមួយ​ជនជាតិ​វៀតណាម បើកផ្លូវឱ្យ​ចូលមក​កាប់ឈើ​ក្នុង​ទឹកដី​កម្ពុជា
  3. លោក ស៊ុន សុវណ្ណារិទ្ធិ ត្រូវបាន​តែងតាំង​ជា អភិបាលខេត្តកំពង់ឆ្នាំង ជំនួស​លោក ឈួរ ច័ន្ទឌឿន
  4. កម្ពុជា ចាប់ផ្តើម​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មានថ្មី សម្រាប់​ពង្រឹង​កិច្ចការពារ​កុមារ ខណៈ​ចំនួន​កុមាររស់​ក្នុង​មណ្ឌលថែទាំ បាន​ថយចុះ ៥៩% ធៀប​នឹង ៥ឆ្នាំមុន
  5. ករណីឆ្លង​វីរុស​កូវីដ-១៩ លេីកដំបូង​ប្រហែល​ជា​បានលេចឡេីង​ក្នុង​ប្រទេសចិន​ក្នុង​ខែតុលា ឆ្នាំ២០១៩

ចាប់ខ្លួន​ពលករ​ចំនួន៤៥នាក់ គ្រោងឆ្លងដែន​ទៅ​ប្រទេសថៃ​ខុសច្បាប់

បន្ទាយមានជ័យ៖ កម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៤ បានចាប់ខ្លួនពលករចំនួន ៤៥នាក់ (ស្រី ២៣នាក់) គ្រោងឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ ។ ពួកគេទាំង ៤៥នាក់នោះ មកពីខេត្តផ្សេងៗគ្នា ហើយត្រូវបានចាប់ខ្លួនត្រង់ចំនុចភូមិសាស្ត្រ ភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៤ បានឱ្យដឹងថា នៅវេលាម៉ោង ១ទាបភ្លឺ ឈានចូលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ លោកបានដឹកនាំកម្លាំងចម្រុះ១ក្រុមចុះល្បាតនៅចំណុចខាងលើក៏បានជួបពលករគ្រោងលួចឆ្លងដែនចេញទៅប្រទេសថៃ តែត្រូវបានកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ចាប់ខ្លួនបាន។

ក្រោយពីចាប់ខ្លួនបានពលករទាំង៤៥នាក់ សមត្ថកិច្ចបានធ្វើការណែនាំដល់ពួកគេកុំឱ្យបន្តចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ចូល នាំពលករឆ្លងដែនដោយខុសច្បាប់ ដោយមិនគិតពីសុវត្ថិភាព និងខាតបង់ប្រាក់ជាបន្តបន្ទាប់ ជាពិសេសត្រូវចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ ឱ្យបានទាំងអស់គ្នា។ បន្ទាប់មកពលករទាំង៤៥នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័ក ខេត្តបន្ទាយមានជ័យ និងបន្តស្រាវជ្រាវរកមេខ្យល់ និងអ្នកពាក់ព័ន្ធដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង