×
ព័ត៌មានថ្មី
  1. អំពើ​ឃាតកម្ម​ដ៏​សាហាវ បានកើតឡើង​នៅ​កណ្តាល​ក្រុងស្ទឹងត្រែង
  2. ចាប់ខ្លួន​មេបញ្ជាការ មេបញ្ជាការរង និង​មេប៉ុស្តិ៍​ចំនួន ៤នាក់ នៅ​ខេត្តមណ្ឌលគិរី សង្ស័យ​សមគំនិត​ជាមួយ​ជនជាតិ​វៀតណាម បើកផ្លូវឱ្យ​ចូលមក​កាប់ឈើ​ក្នុង​ទឹកដី​កម្ពុជា
  3. លោក ស៊ុន សុវណ្ណារិទ្ធិ ត្រូវបាន​តែងតាំង​ជា អភិបាលខេត្តកំពង់ឆ្នាំង ជំនួស​លោក ឈួរ ច័ន្ទឌឿន
  4. កម្ពុជា ចាប់ផ្តើម​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មានថ្មី សម្រាប់​ពង្រឹង​កិច្ចការពារ​កុមារ ខណៈ​ចំនួន​កុមាររស់​ក្នុង​មណ្ឌលថែទាំ បាន​ថយចុះ ៥៩% ធៀប​នឹង ៥ឆ្នាំមុន
  5. ករណីឆ្លង​វីរុស​កូវីដ-១៩ លេីកដំបូង​ប្រហែល​ជា​បានលេចឡេីង​ក្នុង​ប្រទេសចិន​ក្នុង​ខែតុលា ឆ្នាំ២០១៩

លោក បុលសូណារ៉ូ ថាប្រេស៊ីល​គ្រោងនឹង​អនុញ្ញាត​ឲ្យអ្នក​ដែល​ចាក់វ៉ាក់សាំង​រួច​មិនចាំបាច់​ពាក់ម៉ាស​មុខ

ប្រាស៊ីលីយ៉ា៖ ប្រធានាធិបតីប្រេស៊ីលលោក ជែរ បុលសូណារ៉ូ (Jair Bolsonaro) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋមន្ត្រីសុខាភិបាលកំពុងរៀបចំវិធានការដើម្បីអនុញ្ញាតឲ្យអ្នកចាក់វ៉ាក់សាំងរួចឬអ្នកដែលធ្លាប់ឆ្លងជំងឺកូវីដ-១៩មិនចាំបាច់ពាក់ម៉ាសមុខ។

លោក បុលសូណារ៉ូ (Bolsonaro) ដែលតែងតែប្រឆាំងនឹងវិធានការបិទខ្ទប់និងការរក្សាគម្លាតសង្គមនោះបាននិយាយក្នុងសុន្ទរកថាមួយថា ការធ្វើចត្តាឡីស័កគួរត្រូវបានអនុវត្តចំពោះតែអ្នកដែលធ្វើតេស្តិ៍វិជ្ជមានប៉ុណ្ណោះ។

រដ្ឋមន្ត្រីសុខាភិបាលលោក ម៉ាសេឡូ ឆេរ៉ូហ្គា (Marcelo Queiroga) បាននិយាយថាលោក បុលសូណារ៉ូ (Bolsonaro) បានស្នើឲ្យគាត់សិក្សាលើភាពចាំបាច់ក្នុងការប្រើប្រាស់ម៉ាសមុខនៅក្នុងប្រទេសប្រេស៊ីល។

នៅក្នុងសប្តាហ៍នេះលោក ម៉ាសេឡូ (Marcelo) បានផ្តល់សក្ខីកម្មនៅចំពោះមុខគណៈកម្មការស៊ើបអង្កេតរបស់ព្រឹទ្ធសភាថា ម៉ាស់មុខគួរតែត្រូវប្រើដើម្បីការពារការឆ្លងជំងឺកូវីដ-១៩។ គាត់ក៏បានជំទាស់នឹងលោកប្រធានាធិបតី បុលសូណារ៉ូ (Bolsonaro) អំពីការប្រើប្រាស់ថ្នាំព្យាបាលជំងឺគ្រុនចាញ់ផងដែរដោយនិយាយថាមិនមានភ័ស្តុតាងមួយបញ្ជាក់ថាវាមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺកូវីដ-១៩ឡើយ។

មកទល់ពេលនេះពលរដ្ឋប្រេស៊ីលជាង៤៨ម៉ឺននាក់បានបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ដែលជាតួលេខខ្ពស់បំផុតទី២នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក និងមានអ្នកឆ្លងសរុបជាង១៧លាននាក់។

ទន្ទឹមនឹងនោះ ប្រទេសប្រេស៊ីលយឺតយ៉ាវក្នុងការចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំង ហើយគណៈកម្មការស៊ើបអង្កេតរបស់ព្រឹទ្ធសភាកំពុងស៊ើបថាតើលោក បុលសូណារ៉ូ មានចេតនាពន្យារពេលទិញវ៉ាក់សាំងឬយ៉ាងណា។ យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាល ពលរដ្ឋប្រេស៊ីលប្រមាណ២៣.៦%ប៉ុណ្ណោះបានចាក់វ៉ាក់សាំងមួយដូស និង១០.២%បានចាក់ពីរដូសរួចរាល់៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង