×
ព័ត៌មានថ្មី
  1. អំពើ​ឃាតកម្ម​ដ៏​សាហាវ បានកើតឡើង​នៅ​កណ្តាល​ក្រុងស្ទឹងត្រែង
  2. ចាប់ខ្លួន​មេបញ្ជាការ មេបញ្ជាការរង និង​មេប៉ុស្តិ៍​ចំនួន ៤នាក់ នៅ​ខេត្តមណ្ឌលគិរី សង្ស័យ​សមគំនិត​ជាមួយ​ជនជាតិ​វៀតណាម បើកផ្លូវឱ្យ​ចូលមក​កាប់ឈើ​ក្នុង​ទឹកដី​កម្ពុជា
  3. លោក ស៊ុន សុវណ្ណារិទ្ធិ ត្រូវបាន​តែងតាំង​ជា អភិបាលខេត្តកំពង់ឆ្នាំង ជំនួស​លោក ឈួរ ច័ន្ទឌឿន
  4. កម្ពុជា ចាប់ផ្តើម​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មានថ្មី សម្រាប់​ពង្រឹង​កិច្ចការពារ​កុមារ ខណៈ​ចំនួន​កុមាររស់​ក្នុង​មណ្ឌលថែទាំ បាន​ថយចុះ ៥៩% ធៀប​នឹង ៥ឆ្នាំមុន
  5. ករណីឆ្លង​វីរុស​កូវីដ-១៩ លេីកដំបូង​ប្រហែល​ជា​បានលេចឡេីង​ក្នុង​ប្រទេសចិន​ក្នុង​ខែតុលា ឆ្នាំ២០១៩

ការសិក្សា​នៅ​ឥណ្ឌា​បង្ហាញ​ថា​វីរុសកូវីដ-១៩​បំប្លែង​ថ្មី Delta មាន​អត្រា​ឆ្លងខ្ពស់​ចំពោះ​អ្នក​ដែល​ចាក់វ៉ាក់សាំង​រួច

ញូវដែលី៖ ការសិក្សារបស់វិទ្យាស្ថានវិទ្យាសាស្ត្រវេជ្ជសាស្ត្រឥណ្ឌាបានបង្ហាញថា អ្នកដែលចាក់វ៉ាក់សាំងរួចមិនថាមួយដូសឬពីរដូសទេគឺនៅតែអាចឆ្លងវីរុសកូវីដ-១៩បំប្លែងថ្មី ឌែលតា (Delta) ដែលមានប្រភពដើមនៅឥណ្ឌា។

របាយការណ៍ដែលត្រូវបានចេញផ្សាយដោយវិទ្យាស្ថានវិទ្យាសាស្ត្រវេជ្ជសាស្ត្រឥណ្ឌាដែលស្ថិតនៅក្នុងរដ្ឋធានីញូវដែលីបានឲ្យដឹងថា អ្នកដែលឆ្លងវីរុសកូវីដ-១៩បំប្លែងថ្មី ឌែលតា (Delta) ភាគច្រើនគឺជាអ្នកដែលចាក់វ៉ាក់សាំងរួច។

ក្រុមអ្នកស្រាវជ្រាវបានវិភាគលើសំណាករបស់អ្នកជំងឺកូវីដ-១៩ចំនួន៣៦នាក់ដែលបានឆ្លងក្រោយចាក់វ៉ាក់សាំងរួច និងបានរកឃើញថា២៣នាក់ ឬ៦៣%ក្នុងចំណោមពួកគេបានឆ្លងវីរុសកូវីដ-១៩បំប្លែងថ្មី ឌែលតា (Delta)។

ក្នុងចំណោមអ្នកជំងឺទាំង៣៦នាក់នោះមាន១៩អ្នកបានចាក់វ៉ាក់សាំងមួយដូសនិង១៧នាក់ទៀតបានចាក់វ៉ាក់សាំងពីរដូស។ ដូច្នេះក្រុមអ្នកស្រាវជ្រាវបានសន្និដ្ឋានថា វីរុសកូវីដ-១៩ប្រភេទថ្មីដែលមានប្រភពនៅឥណ្ឌាគឺនៅតែមានអត្រាឆ្លងខ្ពស់ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងរួច។

ប៉ុន្តែក្រុមអ្នកស្រាវជ្រាវបាននិយាយថា មិនមានករណីបាត់បង់ជីវិតកើតឡើងក្នុងចំណោមអ្នកជំងឺទាំងនោះទេដែលនេះបានបង្ហាញពីប្រសិទ្ធភាពរបស់វ៉ាក់សាំងក្នុងការកាត់បន្ថយអត្រាបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍ ប្រទេសឥណ្ឌាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបជាង២៩លាននាក់ក្នុងនោះមានអ្នកស្លាប់ជាង៣៦ម៉ឺននាក់៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង