×
ព័ត៌មានថ្មី
  1. អំពើ​ឃាតកម្ម​ដ៏​សាហាវ បានកើតឡើង​នៅ​កណ្តាល​ក្រុងស្ទឹងត្រែង
  2. ចាប់ខ្លួន​មេបញ្ជាការ មេបញ្ជាការរង និង​មេប៉ុស្តិ៍​ចំនួន ៤នាក់ នៅ​ខេត្តមណ្ឌលគិរី សង្ស័យ​សមគំនិត​ជាមួយ​ជនជាតិ​វៀតណាម បើកផ្លូវឱ្យ​ចូលមក​កាប់ឈើ​ក្នុង​ទឹកដី​កម្ពុជា
  3. លោក ស៊ុន សុវណ្ណារិទ្ធិ ត្រូវបាន​តែងតាំង​ជា អភិបាលខេត្តកំពង់ឆ្នាំង ជំនួស​លោក ឈួរ ច័ន្ទឌឿន
  4. កម្ពុជា ចាប់ផ្តើម​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មានថ្មី សម្រាប់​ពង្រឹង​កិច្ចការពារ​កុមារ ខណៈ​ចំនួន​កុមាររស់​ក្នុង​មណ្ឌលថែទាំ បាន​ថយចុះ ៥៩% ធៀប​នឹង ៥ឆ្នាំមុន
  5. ករណីឆ្លង​វីរុស​កូវីដ-១៩ លេីកដំបូង​ប្រហែល​ជា​បានលេចឡេីង​ក្នុង​ប្រទេសចិន​ក្នុង​ខែតុលា ឆ្នាំ២០១៩

ស៊ីលី​បិទខ្ទប់​រដ្ឋធានី​បេីទោះបី​ជា​ពលរដ្ឋ​ជិត ៦០%បាន​ចាក់វ៉ាក់សាំង​កូវីដ-១៩ រួច​ហេីយ​ក្ដី

សុីលី៖ ប្រទេសស៊ីលីបានប្រកាសបិទខ្ទប់រដ្ឋធានីសាន់ត្យាហ្គោ (Santiago) ក្នុងគ្រាដែលករណីឆ្លងវីរុសកូវីដ-១៩ កំពុងកេីនឡេីង បេីទោះបីជាពលរដ្ឋ ៦០%នៃប្រទេសនៅតំបន់អាមេរិកឡាទីនមួយបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញហេីយក៏ដោយ។

ពលរដ្ឋជាង ៨លាននាក់ដែលរស់នៅក្នុង និងជុំវិញរដ្ឋធានីនេះនឹងត្រូវតែស្នាក់នៅផ្ទះចាប់ពីថ្ងៃសៅរ៍តទៅ ។

ប្រទេសស៊ីលី កាលពីថ្ងៃព្រហស្បតិ៍ បានរាយការណ៍ពីករណីឆ្លងថ្មីប្រចាំថ្ងៃនៃវីរុសកូវីដ-១៩ ចំនួន ជាង ៧ពាន់៧រយនាក់ថែមទៀត ដែលភាគច្រើននៃការឆ្លងគឺស្ថិតក្នុងចំណោមអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងពេញលេញ។

ក្រុមមន្រ្តីសុខាភិបាលបានព្រមានថា គ្រែពេទ្យសម្រាប់ទទួលអ្នកជំងឺកូវីដ-១៩ ឥឡូវនេះជិតពេញហេីយ។

ក្រុមអ្នករិះគន់បាននិយាយថា ការឆាប់បន្ធូរបន្ថយវិធានការរឹតបន្តឹងដេីម្បីទប់ស្កាត់ការឆ្លងរីករាលដាលរបស់វីរុសកូវីដ-១៩ ក្រោយពីរដ្ឋាភិបាលបានចាក់វ៉ាក់សាំងឲ្យពលរដ្ឋបានចំនួនច្រេីននោះ គឺជាកត្តារួមចំណែកមួយដល់ការកេីនឡេីងនៃករណីឆ្លងថ្មីនាពេលបច្ចុប្បន្ននេះ។

សូមបញ្ជាក់ថា ប្រហែល ៥៨%នៃពលរដ្ឋចំនួន ១៧លាន៥សែននាក់របស់ប្រទេសនេះបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ និង ៧៥%បានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូស។

ប្រទេសស៊ីលីមានអ្នកឆ្លងវីរុសកូវីដ-១៩ ជិត ១លាន៥សែននាក់ចាប់តាំងមានការឆ្លងរាតត្បាតមក និងមានអ្នកស្លាប់ដោយសារវីរុសនេះជាង ៣ម៉ឺននាក់៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង