×
ព័ត៌មានថ្មី
  1. អំពើ​ឃាតកម្ម​ដ៏​សាហាវ បានកើតឡើង​នៅ​កណ្តាល​ក្រុងស្ទឹងត្រែង
  2. ចាប់ខ្លួន​មេបញ្ជាការ មេបញ្ជាការរង និង​មេប៉ុស្តិ៍​ចំនួន ៤នាក់ នៅ​ខេត្តមណ្ឌលគិរី សង្ស័យ​សមគំនិត​ជាមួយ​ជនជាតិ​វៀតណាម បើកផ្លូវឱ្យ​ចូលមក​កាប់ឈើ​ក្នុង​ទឹកដី​កម្ពុជា
  3. លោក ស៊ុន សុវណ្ណារិទ្ធិ ត្រូវបាន​តែងតាំង​ជា អភិបាលខេត្តកំពង់ឆ្នាំង ជំនួស​លោក ឈួរ ច័ន្ទឌឿន
  4. កម្ពុជា ចាប់ផ្តើម​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មានថ្មី សម្រាប់​ពង្រឹង​កិច្ចការពារ​កុមារ ខណៈ​ចំនួន​កុមាររស់​ក្នុង​មណ្ឌលថែទាំ បាន​ថយចុះ ៥៩% ធៀប​នឹង ៥ឆ្នាំមុន
  5. ករណីឆ្លង​វីរុស​កូវីដ-១៩ លេីកដំបូង​ប្រហែល​ជា​បានលេចឡេីង​ក្នុង​ប្រទេសចិន​ក្នុង​ខែតុលា ឆ្នាំ២០១៩

មនុស្សប្រហែល ៣៥ម៉ឺននាក់ក្នុងតំបន់ Tigray នៃប្រទេសអេត្យូពីកំពុងប្រឈមមុខនឹងទុរ្ភិក្ស

អេត្យូពី៖ ប្រធានផ្នែកផ្ដល់ជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិបាននិយាយថា គ្រោះទុរ្ភិក្សកំពុងកេីតមាននៅក្នុងតំបន់ភាគខាងជើងនៃប្រទេសអេត្យូពីបន្ទាប់ពីមានការចេញផ្សាយនូវការវិភាគមួយដែលគាំទ្រដោយអង្គការសហប្រជាជាតិទាក់ទងនឹងស្ថានភាពនេះ។

លោក ម៉ាក ឡូខក់ (Mark Lowcock) បាននិយាយថា «ឥឡូវនេះគ្រោះទុរភិក្សកំពុងកេីតមាននៅទីនោះ ហេីយស្ថានភាពនេះនឹងកាន់តែអាក្រក់ទៅៗ»។

ការវិភាគនោះបានរកឃើញថា ពលរដ្ឋចំនួន ៣៥ម៉ឺននាក់កំពុងរស់នៅក្នុង «វិបត្តិធ្ងន់ធ្ងរ» ក្នុងតំបន់ ធីហ្គ្រេ (Tigray) ដែលត្រូវបានហែកហួរដោយសង្គ្រាម និងតំបន់ អាំហារ៉ា (Amhara) និង អាហ្វា (Afar) ដែលនៅជាប់នោះ។

តំបន់ ធីហ្គ្រេ (Tigray) ត្រូវបានបំផ្លិចបំផ្លាញដោយការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមឧទ្ទាមដែលបានធ្វេីឲ្យពលរដ្ឋជាង ១លាន៧សែននាក់ភៀសខ្លួនចេញពីលំនៅដ្ឋាន។

យោងតាមការវិភាគនោះ ស្ថានភាពស្បៀងអាហារនៅក្នុងតំបន់ ធីហ្គ្រេ (Tigray) ឥឡូវនេះបានឈានដល់កម្រិតអាក្រក់បំផុតដោយភាពអត់ឃ្លាន និងការបាត់បង់ជីវិតដែលកំពុងកេីតមានក្នុងចំណោមពលរដ្ឋដែលរស់នៅជាក្រុមតូចៗនោះបានរីករាលដាលពាសពេញទីប្រជុំជនធំៗ។

កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ, អង្គការស្បៀងអាហារ និងកសិកម្ម និងទីភ្នាក់ងារកុមារយូនីសេហ្វ (Unicef) បានអំពាវនាវឱ្យមានសកម្មភាពជាបន្ទាន់ដើម្បីដោះស្រាយវិបត្តិនេះ៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង