×
ព័ត៌មានថ្មី
  1. អំពើ​ឃាតកម្ម​ដ៏​សាហាវ បានកើតឡើង​នៅ​កណ្តាល​ក្រុងស្ទឹងត្រែង
  2. ចាប់ខ្លួន​មេបញ្ជាការ មេបញ្ជាការរង និង​មេប៉ុស្តិ៍​ចំនួន ៤នាក់ នៅ​ខេត្តមណ្ឌលគិរី សង្ស័យ​សមគំនិត​ជាមួយ​ជនជាតិ​វៀតណាម បើកផ្លូវឱ្យ​ចូលមក​កាប់ឈើ​ក្នុង​ទឹកដី​កម្ពុជា
  3. លោក ស៊ុន សុវណ្ណារិទ្ធិ ត្រូវបាន​តែងតាំង​ជា អភិបាលខេត្តកំពង់ឆ្នាំង ជំនួស​លោក ឈួរ ច័ន្ទឌឿន
  4. កម្ពុជា ចាប់ផ្តើម​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មានថ្មី សម្រាប់​ពង្រឹង​កិច្ចការពារ​កុមារ ខណៈ​ចំនួន​កុមាររស់​ក្នុង​មណ្ឌលថែទាំ បាន​ថយចុះ ៥៩% ធៀប​នឹង ៥ឆ្នាំមុន
  5. ករណីឆ្លង​វីរុស​កូវីដ-១៩ លេីកដំបូង​ប្រហែល​ជា​បានលេចឡេីង​ក្នុង​ប្រទេសចិន​ក្នុង​ខែតុលា ឆ្នាំ២០១៩

កូឡុំប៊ី​រឹបអូស​បាន​គ្រឿងញៀន​ប្រភេទកូកាអ៊ីន​ចំនួន ២តោន​នៅតំបន់​សមុទ្រ​ការ៉ាអ៊ីប

កូឡុំប៊ី៖ ក្រុមមន្រ្តីបាននិយាយថា ប៉ូលិសកូឡុំប៊ីរឹបអូសបានគ្រឿងញៀនប្រភេទកូកាអ៊ីនចំនួនជាង ២តោននៅក្នុងសមុទ្រការ៉ាអ៊ីបកាលពីថ្ងៃព្រហស្បតិ៍ និងបានចាប់ខ្លួនជនជាតិកូឡុំប៊ី ៥នាក់។

គ្រឿងញៀនប្រភេទកូកាអ៊ីនជាច្រើនកញ្ចប់ធំៗត្រូវបានរឹបអូសបាននៅឯឆ្នេរសមុទ្រនៃកោះ សានអានដ្រេស (San Andres) ស្ថិតនៅភាគខាងលិចប្រទេសកូឡុំប៊ី។

យោងតាមអាជ្ញាធរ គ្រឿងញៀនប្រភេទកូកាអ៊ីនទាំងពីរតោននេះមានតម្លៃសរុបប្រហែល ៧៤លានដុល្លារអាមេរិក។

អាជ្ញាធរកូឡុំប៊ីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា គ្រឿងញៀនទាំងនេះជារបស់ក្រុមរចនាសម្ព័ន្ធជួញដូរគ្រឿងញៀនដែលមានជាប់ទាក់ទងជាមួយក្រុមប្រដាប់អាវុធដែលមានអង្គការចាត់តាំងមានឈ្មោះថា ហ្គូវក្លេន (Gulf Clan) ហេីយត្រូវបានដឹកជញ្ជូនទៅឲ្យក្រុមឧក្រិដ្ឋជនផ្សេងទៀតនៅក្នុងតំបន់អាមេរិកកណ្ដាល។

បេីទោះបីជាមានកិច្ចខិតខំប្រឹងប្រែងប្រឆាំងការជួញដូរគ្រឿងញៀនជាច្រើនទសវត្សរ៍មកហេីយក៏ដោយ ក៏កូឡុំប៊ីនៅតែជាប្រទេសផលិតគ្រឿងញៀនប្រភេទកូកាអ៊ីនច្រេីនជាងគេបំផុតមួយនៅលេីពិភពលោក។

ក្រុមឧទ្ទាមឆ្វេងនិយម, ក្រុមឧក្រិដ្ឋជន និងអតីតក្រុមទាហានប៉ារ៉ាស្តាំនិយមរបស់កូឡុំប៊ីសុទ្ធតែចូលរួមក្នុងការផលិត និងដឹកជញ្ជូនគ្រឿងញៀនទៅអតិថិជនដែលភាគច្រើនស្ថិតនៅក្នុងតំបន់អាមេរិកខាងជើង និងអឺរ៉ុប៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង