×
ព័ត៌មានថ្មី
  1. អំពើ​ឃាតកម្ម​ដ៏​សាហាវ បានកើតឡើង​នៅ​កណ្តាល​ក្រុងស្ទឹងត្រែង
  2. ចាប់ខ្លួន​មេបញ្ជាការ មេបញ្ជាការរង និង​មេប៉ុស្តិ៍​ចំនួន ៤នាក់ នៅ​ខេត្តមណ្ឌលគិរី សង្ស័យ​សមគំនិត​ជាមួយ​ជនជាតិ​វៀតណាម បើកផ្លូវឱ្យ​ចូលមក​កាប់ឈើ​ក្នុង​ទឹកដី​កម្ពុជា
  3. លោក ស៊ុន សុវណ្ណារិទ្ធិ ត្រូវបាន​តែងតាំង​ជា អភិបាលខេត្តកំពង់ឆ្នាំង ជំនួស​លោក ឈួរ ច័ន្ទឌឿន
  4. កម្ពុជា ចាប់ផ្តើម​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មានថ្មី សម្រាប់​ពង្រឹង​កិច្ចការពារ​កុមារ ខណៈ​ចំនួន​កុមាររស់​ក្នុង​មណ្ឌលថែទាំ បាន​ថយចុះ ៥៩% ធៀប​នឹង ៥ឆ្នាំមុន
  5. ករណីឆ្លង​វីរុស​កូវីដ-១៩ លេីកដំបូង​ប្រហែល​ជា​បានលេចឡេីង​ក្នុង​ប្រទេសចិន​ក្នុង​ខែតុលា ឆ្នាំ២០១៩

កំពុងភ្ជួរ​ដីចម្ការ ស្រាប់តែ​ប្រទះឃើញ​វត្ថុសិល្បៈ​បុរាណ ១៧ដុំ នៅក្បែរ​ប្រាសាទ​តាស្រី ក្នុង​ស្រុកស្វាយចេក

បន្ទាយមានជ័យ៖ ពលរដ្ឋនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានប្រទះឃើញវត្ថុសិល្បៈបុរាណ ចំនួន ១៧ដុំ ខណៈដែលពួកគាត់កំពុងធ្វើការភ្ជួរដីចម្ការ នៅចំណុចអូរត្រៀល ខាងលិចឈាងខាងជើងភូមិតាអុងលិច ក្បែរប្រាសាទតាស្រី។

ក្រោយពីបានប្រទះឃើញវត្ថុសិល្បៈបុរាណនេះ ពលរដ្ឋ ក៏បានធ្វើការប្រគល់ជូនអាជ្ញាធរ ហើយអាជ្ញាធរ បានធ្វើការប្រគល់ជូនបន្តដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យ និងចុះបញ្ជី រក្សាទុកនៅសារៈមន្ទីរសហគមន៍ នាស្រុកស្វាយចេកនោះតែម្តង ។
បើតាមលោក លឿង សុភក្តិ អភិបាលស្រុកស្វាយចេក បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១០ ខែមិថុនា ពលរដ្ឋខាងលើ បានបើកត្រាក់ទ័រភ្ជួរចម្ការដាំដំឡូងមី ហើយពីដំបូង ក៏ប្រទះឃើញក្រឡ(កុលាភាជន៍)មួយចំនួន។ បន្ទាប់មក ក៏ឃើញវត្ថុសិល្បៈបុរាណធ្វើលោហៈ ហើយក៏ភ្ញាក់ផ្អើលឡើងដល់កសិករ និងអ្នកភូមិឯទៀត បាននាំគ្នាធ្វើការអុជធូបទៀនបន់ស្រន់គោរពសក្ការៈ ។

ដោយឮខ្ចរខ្ចាយបែបនេះ ទើបកសិករដែលភ្ជូរដីរកឃើញវត្ថុសិល្បៈខាងលើ សម្រេចស្ម័គ្រចិត្តប្រគល់វត្ថុជូនអាជ្ញាធរ ពោលគឺដើម្បីកុំឱ្យធ្លាក់ទៅដល់ដៃឈ្មួញ (អ្នករកស៊ីទិញ លក់ រត់ពន្ធវត្ថុសិល្បៈបុរាណ) ។

អាជ្ញាធរ បានថ្លែងអំណរគុណពលរដ្ឋ ដែលបានរកឃើញ និងប្រគល់វត្ថុសិល្បៈបុរាណមកអាជ្ញាធរដែនដី និងជំនាញវប្បធម៌ ដើម្បីរក្សាទុកមិនឱ្យបាត់បង់ ដែលនេះជាស្មារតីស្នេហាមរតកវប្បធម៌ បេតិកភណ្ឌ សិល្បៈ និងអត្តសញ្ញាណជាតិខ្មែរ។

សូមបញ្ជាក់ថា រហូតមក់ទល់ពេលនេះសារៈមន្ទីរស្វាយចេក ទទួលបានវត្ថុសិល្បៈបុរាណពីពលរដ្ឋ សមត្ថកិច្ច និងមុខសញ្ញាផ្សេងទៀត យកមកដាក់តាំងមានចំនួន ៥២៦ដុំ /រូប /បន្ទះ រួចមកហើយ៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង