×
ព័ត៌មានថ្មី
  1. អំពើ​ឃាតកម្ម​ដ៏​សាហាវ បានកើតឡើង​នៅ​កណ្តាល​ក្រុងស្ទឹងត្រែង
  2. ចាប់ខ្លួន​មេបញ្ជាការ មេបញ្ជាការរង និង​មេប៉ុស្តិ៍​ចំនួន ៤នាក់ នៅ​ខេត្តមណ្ឌលគិរី សង្ស័យ​សមគំនិត​ជាមួយ​ជនជាតិ​វៀតណាម បើកផ្លូវឱ្យ​ចូលមក​កាប់ឈើ​ក្នុង​ទឹកដី​កម្ពុជា
  3. លោក ស៊ុន សុវណ្ណារិទ្ធិ ត្រូវបាន​តែងតាំង​ជា អភិបាលខេត្តកំពង់ឆ្នាំង ជំនួស​លោក ឈួរ ច័ន្ទឌឿន
  4. កម្ពុជា ចាប់ផ្តើម​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មានថ្មី សម្រាប់​ពង្រឹង​កិច្ចការពារ​កុមារ ខណៈ​ចំនួន​កុមាររស់​ក្នុង​មណ្ឌលថែទាំ បាន​ថយចុះ ៥៩% ធៀប​នឹង ៥ឆ្នាំមុន
  5. ករណីឆ្លង​វីរុស​កូវីដ-១៩ លេីកដំបូង​ប្រហែល​ជា​បានលេចឡេីង​ក្នុង​ប្រទេសចិន​ក្នុង​ខែតុលា ឆ្នាំ២០១៩

សមាគម​ផលិតកម្ម​អំបិល៖ ការផលិត​អំបិល​ឆ្នាំនេះ ទាបជាង​ការរំពឹងទុក ប៉ុន្តែ​អាច​ផ្គត់ផ្គង់​ក្នុងស្រុក​បាន

ដោយ៖ អៀវ ឈៀងនី

ភ្នំពេញ៖ បើយោងតាមសមាគមអ្នកផលិត អំបិលនៅខេត្តកែប និងកំពត បានឱ្យដឹងថា ការប្រមូលផលអំបិលនៅដើមឆ្នាំ២០២១នេះ ត្រូវបានបិទបញ្ចប់ហើយ ដោយទិន្នផលអំបិលនៅឆ្នាំនេះ សរុបបានចំនួនប្រមាណ ៧ ម៉ឺនតោន ដែលជាតួលេខផលិតបាន ទាបជាងឆ្នាំកន្លងទៅ។

សមាគមផលិតកម្មអំបិល បានឱ្យដឹងទៀតថា អំបិលឆ្នាំនេះ ទទួលរងផលប៉ះពាល់ដោយលក្ខខណ្ឌមិនអំណោយផលពីអាកាសធាតុ ដែលធ្វើឲ្យទិន្នផល នៃផលិតកម្មអំបិល បានធ្លាក់ចុះ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ សមាគមផលិតអំបិល បានអះអាងថា ទិន្នផលអំបិលនេះ គ្រប់គ្រាន់សម្រាប់តម្រូវការក្នុងស្រុក។

ខេត្តកំពត និងកែប គឺជាវាលស្រែផលិតអំបិលច្រើនជាងគេ នៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះ មានស្រែផលិតអំបិល សរុបមានចំនួនជាង ៤៧០០ហិកតា ដោយក្នុងមួយហិកតា អាចផលិតអំបិលបានប្រមាណ ក្នុងរង្វង់ ២០តោន ក្នុងមួយឆ្នាំ។
គួរបញ្ជាក់ថា អំបិលដែលមាននៅក្នុងស្តុក អាចមានលទ្ធភាពគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារក្នុងស្រុក។ អំបិលមួយបាវ (ចំណុះ៥០គីឡូ) មានតម្លៃចន្លោះពី ១២.០០០ រៀល ទៅ ១៣.០០០រៀល៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង