×
ព័ត៌មានថ្មី
  1. អំពើ​ឃាតកម្ម​ដ៏​សាហាវ បានកើតឡើង​នៅ​កណ្តាល​ក្រុងស្ទឹងត្រែង
  2. ចាប់ខ្លួន​មេបញ្ជាការ មេបញ្ជាការរង និង​មេប៉ុស្តិ៍​ចំនួន ៤នាក់ នៅ​ខេត្តមណ្ឌលគិរី សង្ស័យ​សមគំនិត​ជាមួយ​ជនជាតិ​វៀតណាម បើកផ្លូវឱ្យ​ចូលមក​កាប់ឈើ​ក្នុង​ទឹកដី​កម្ពុជា
  3. លោក ស៊ុន សុវណ្ណារិទ្ធិ ត្រូវបាន​តែងតាំង​ជា អភិបាលខេត្តកំពង់ឆ្នាំង ជំនួស​លោក ឈួរ ច័ន្ទឌឿន
  4. កម្ពុជា ចាប់ផ្តើម​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មានថ្មី សម្រាប់​ពង្រឹង​កិច្ចការពារ​កុមារ ខណៈ​ចំនួន​កុមាររស់​ក្នុង​មណ្ឌលថែទាំ បាន​ថយចុះ ៥៩% ធៀប​នឹង ៥ឆ្នាំមុន
  5. ករណីឆ្លង​វីរុស​កូវីដ-១៩ លេីកដំបូង​ប្រហែល​ជា​បានលេចឡេីង​ក្នុង​ប្រទេសចិន​ក្នុង​ខែតុលា ឆ្នាំ២០១៩

កងកម្លាំង​ជេីងទឹក​រុស្ស៊ី​ចាប់ផ្ដេីម​ធ្វេីសមយុទ្ធ​ទ្រង់ទ្រាយធំ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក

រុស្សុី៖ ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសថា កងកម្លាំងជេីងទឹករបស់រុស្ស៊ីបានចាប់ផ្ដេីមធ្វេីសមយុទ្ធទ្រង់ទ្រាយធំនៅភាគកណ្តាលនៃមហាសមុទ្រប៉ាស៊ីហ្វិកដែលមានចម្ងាយប្រហែល ៤,០០០គីឡូម៉ែត្រពីមូលដ្ឋានអចិន្រ្តៃយ៍របស់ខ្លួន។

យោងតាមក្រសួងការពារជាតិរុស្ស៊ី នាវាចម្បាំង២០ គ្រឿង, នាវាមុជទឹក និងនាវាគាំទ្រផ្សេងៗទៀតបានចូលរួមនៅក្នុងសមយុទ្ធនេះ។

បន្ថែមពីលេីនេះទៀត យន្តហោះប្រហែល ២០គ្រឿងដែលរួមមានយន្តហោះស៊ើបការណ៍ និងយន្តហោះចម្បាំងក៏បានចូលរួមនៅក្នុងសមយុទ្ធនេះដែរ។

ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសក្នុងសេចក្ដីថ្លែងការណ៍ថា «សមយុទ្ធប្រតិបត្តិការរបស់កងកងកម្លាំងជេីងទឹករុស្ស៊ីត្រូវបានធ្វើឡើងនៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក និងត្រូវបានធ្វើឡើងយោងតាមផែនការបណ្តុះបណ្តាលរបស់ទីបញ្ជាការយោធានៃកងកម្លាំងជេីងទឹករុស្ស៊ីប្រចាំនៅតំបន់ប៉ាស៊ីហ្វិក»។

គួរកត់សម្គាល់ថា សមយុទ្ធយោធានេះរបស់រុស្ស៊ីបានចាប់ផ្តើមធ្វេីឡេីងមួយសប្តាហ៍បន្ទាប់ពីអាមេរិកបានប្រកាសពីការធ្វេីសមយុទ្ធយោធានៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកដែរដើម្បីវាយតម្លៃពីការត្រៀមខ្លួនប្រយុទ្ធ និងសាកល្បងសមត្ថភាពរបស់កងកម្លាំងយោធា។

ទាំងរុស្ស៊ី និងអាមេរិកមិនបានបញ្ជាក់ថាតើសមយុទ្ធយោធារបស់ពួកគេមានរយៈពេលប៉ុន្មានថ្ងៃនោះទេ៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង