×
ព័ត៌មានថ្មី
  1. អំពើ​ឃាតកម្ម​ដ៏​សាហាវ បានកើតឡើង​នៅ​កណ្តាល​ក្រុងស្ទឹងត្រែង
  2. ចាប់ខ្លួន​មេបញ្ជាការ មេបញ្ជាការរង និង​មេប៉ុស្តិ៍​ចំនួន ៤នាក់ នៅ​ខេត្តមណ្ឌលគិរី សង្ស័យ​សមគំនិត​ជាមួយ​ជនជាតិ​វៀតណាម បើកផ្លូវឱ្យ​ចូលមក​កាប់ឈើ​ក្នុង​ទឹកដី​កម្ពុជា
  3. លោក ស៊ុន សុវណ្ណារិទ្ធិ ត្រូវបាន​តែងតាំង​ជា អភិបាលខេត្តកំពង់ឆ្នាំង ជំនួស​លោក ឈួរ ច័ន្ទឌឿន
  4. កម្ពុជា ចាប់ផ្តើម​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មានថ្មី សម្រាប់​ពង្រឹង​កិច្ចការពារ​កុមារ ខណៈ​ចំនួន​កុមាររស់​ក្នុង​មណ្ឌលថែទាំ បាន​ថយចុះ ៥៩% ធៀប​នឹង ៥ឆ្នាំមុន
  5. ករណីឆ្លង​វីរុស​កូវីដ-១៩ លេីកដំបូង​ប្រហែល​ជា​បានលេចឡេីង​ក្នុង​ប្រទេសចិន​ក្នុង​ខែតុលា ឆ្នាំ២០១៩

អង្គការ​សុខភាព​ពិភពលោក​ព្រមាន​អឺរ៉ុប​អំពី​ការឆ្លង​វីរុស​កូវីដ-១៩ មុន​វិស្សមកាល​រដូវក្តៅ​មកដល់

បរទេស៖ អង្គការសុខភាពពិភពលោក កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឱ្យពលរដ្ឋអឺរ៉ុបធ្វើដំណើរប្រកបដោយការទទួលខុសត្រូវក្នុងអំឡុងវិស្សមកាលរដូវក្តៅនេះ និងបានព្រមានថាទ្វីបនេះ «មិនទាន់ឆ្លងផុតគ្រោះថ្នាក់នៅឡេីយទេ » នៅក្នុងសមរភូមិប្រឆាំងនឹងការឆ្លងរាតត្បាតរបស់វីរុសកូវីដ-១៩ បេីទោះបីជាមានការធ្លាក់ចុះនៃអត្រាឆ្លងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះក៏ដោយ។

ប្រធានអង្គការសុខភាពពិភពប្រចាំទ្វីបអឺរ៉ុប លោក ហាន់ ខ្លូក (Hans Kluge) បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា «អង្គការសុខភាពពិភពលោកនៅទ្វីបអឺរ៉ុបបានអំពាវនាវឱ្យមានការប្រុងប្រយ័ត្នក្នុងគ្រាដែលមានការប្រមូលផ្តុំក្នុងសង្គម កាន់តែច្រេីនឡេីង, ការធ្វេីដំណេីររបស់ពលរដ្ឋក្នុងចំនួនដ៏ច្រេីន រួមនិងព្រឹត្តិការណ៍កីឡា និងសិល្បៈធំៗដែលនឹងប្រព្រឹត្តទៅក្នុងប៉ុន្មានថ្ងៃខាងមុខ»។

ក្នុងរយៈពេលពីរខែចុងក្រោយនេះ ករណីឆ្លងថ្មីរបស់វីរុសកូវីដ-១៩ , ចំនួនអ្នកស្លាប់ដោយសារវីរុសនេះ និងចំនួនអ្នកជំងឺកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យបានធ្លាក់ចុះដែលនេះបានជំរុញឱ្យប្រទេសចំនួន ៣៦ក្នុងចំណោមប្រទេសចំនួន ៥៣នៅក្នុងទ្វីបអឺរ៉ុបចាប់ផ្តើមបន្ធូរបន្ថយវិធានការរឹតបន្តឹង។

ប្រធានអង្គការសុខភាពពិភពប្រចាំទ្វីបអឺរ៉ុប បាននិយាយថា វីរុសកូវីដ-១៩ បំប្លែងខ្លួនប្រភេទថ្មីដែលត្រូវបានរកឃេីញជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌានោះ គឺជាបញ្ហាដែលត្រូវយកចិត្តទុកដាក់ដោយលោកបាននិយាយថា វីរុសកូវីដ-១៩ បំប្លែងខ្លួនប្រភេទថ្មីនេះឆ្លងខ្លាំង»។

លោក ខ្លូក បាននិយាយថា បណ្តាប្រទេសនៅអឺរ៉ុបគួរតែរៀនសូត្រពីការផ្ទុះឡេីងវិញនៃករណីឆ្លងដែលធ្លាប់បានកេីតឡេីងកាលពីរដូវក្តៅឆ្នាំមុន បេីទោះបីជាយុទ្ធនាការចាក់វ៉ាក់សាំងកំពុងត្រូវបានធ្វេីឡេីងនៅទូទាំងតំបន់នេះក៏ដោយ។

ប្រធានអង្គការសុខភាពពិភពប្រចាំទ្វីបអឺរ៉ុប បានបញ្ជាក់ថា ដោយសារតែពលរដ្ឋអឺរ៉ុបចំនួន ៣០%ប៉ុណ្ណោះបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសដំបូង ដូច្នេះហេីយនេះមិនទាន់គ្រប់គ្រាន់ទេក្នុងការបង្ការរលកថ្មីទៀតនៃការឆ្លងរាតត្បាតរបស់វីរុសកូវីដ-១៩៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង