×
ព័ត៌មានថ្មី
  1. អំពើ​ឃាតកម្ម​ដ៏​សាហាវ បានកើតឡើង​នៅ​កណ្តាល​ក្រុងស្ទឹងត្រែង
  2. ចាប់ខ្លួន​មេបញ្ជាការ មេបញ្ជាការរង និង​មេប៉ុស្តិ៍​ចំនួន ៤នាក់ នៅ​ខេត្តមណ្ឌលគិរី សង្ស័យ​សមគំនិត​ជាមួយ​ជនជាតិ​វៀតណាម បើកផ្លូវឱ្យ​ចូលមក​កាប់ឈើ​ក្នុង​ទឹកដី​កម្ពុជា
  3. លោក ស៊ុន សុវណ្ណារិទ្ធិ ត្រូវបាន​តែងតាំង​ជា អភិបាលខេត្តកំពង់ឆ្នាំង ជំនួស​លោក ឈួរ ច័ន្ទឌឿន
  4. កម្ពុជា ចាប់ផ្តើម​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មានថ្មី សម្រាប់​ពង្រឹង​កិច្ចការពារ​កុមារ ខណៈ​ចំនួន​កុមាររស់​ក្នុង​មណ្ឌលថែទាំ បាន​ថយចុះ ៥៩% ធៀប​នឹង ៥ឆ្នាំមុន
  5. ករណីឆ្លង​វីរុស​កូវីដ-១៩ លេីកដំបូង​ប្រហែល​ជា​បានលេចឡេីង​ក្នុង​ប្រទេសចិន​ក្នុង​ខែតុលា ឆ្នាំ២០១៩

ពលរដ្ឋកូឡុំប៊ី​រាប់ពាន់នាក់​ធ្វើការ​តវ៉ា​សាជាថ្មី​ប្រឆាំងនឹង​លោកប្រធានាធិបតី ឌូកិ

បូហ្គោតា៖ មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំនៅតាមដងផ្លូវក្នុងទីក្រុងជាច្រើននៅទូទាំងប្រទេសកូឡុំប៊ីកាលពីថ្ងៃពុធដើម្បីធ្វើការតវ៉ាជាថ្មីប្រឆាំងនឹងលោកប្រធានាធិបតី អ៊ីវ៉ាន់ ឌូកិ (Ivan Duque) ។

ការតវ៉ានេះត្រូវបានធ្វើឡើងដោយសន្តិភាពក្នុងអំឡុងពេលថ្ងៃ ប៉ុន្តែបានឈានដល់ការប៉ះទង្គិចគ្នាជាមួយប៉ូលិសនៅក្នុងរដ្ឋធានីបូហ្គោតា, ទីក្រុង មេដេលីន (Medellin) និងទីក្រុងផ្សេងទៀតនៅទូទាំងប្រទេសនៅពេលយប់។

ក្រុមបាតុករបានទាមទារឲ្យបញ្ឈប់ការបង្ក្រាបរបស់ប៉ូលិសកូឡុំប៊ីនិងបង្កើតគោលនយោបាយសាធារណៈបន្ថែមទៀតដើម្បីកាត់បន្ថយផលប៉ះពាល់លើវិស័យសេដ្ឋកិច្ចដែលបណ្តាលមកពីវិបត្តិកូវីដ-១៩ដែលបានធ្វើឲ្យជាង៤០%នៃពលរដ្ឋកូឡុំប៊ីសរុបធ្លាក់ចូលក្នុងភាពក្រីក្រ។

មេដឹកនាំសហជីពបាននិយាយថា គណៈកម្មាធិការរៀបចំកូដកម្មនឹងដាក់ចេញនូវយុទ្ធសាស្ត្រថ្មីក្នុងការដើរក្បួនដោយបន្ថែមថាព័ត៌មានលម្អិតនឹងត្រូវបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះ។

ការបិទផ្លូវដើម្បីធ្វើការតវ៉ាបានបង្កការរំខានដល់ការនាំចេញនិងប៉ះពាល់ដល់ការផលិតប្រេងនិងរ៉ែ ខណៈដែលរដ្ឋាភិបាលកូឡុំប៊ីបានប៉ាន់ស្មានថានឹងធ្វើឲ្យខាតបង់សេដ្ឋកិច្ចជាង៣ពាន់លានដុល្លារអាមេរិក។

បាតុករជាច្រើនបានប្តេជ្ញាបន្តដើរក្បួនរហូតទាល់តែរដ្ឋាភិបាលផ្លាស់ប្តូរគោលនយោបាយសេដ្ឋកិច្ចនិងសង្គមនិងបញ្ឈប់សកម្មភាពសាហាវឃោរឃៅរបស់ប៉ូលិស។

យោងតាមអាជ្ញាធរកូឡុំប៊ី មនុស្សយ៉ាងហោច៦១នាក់រួមទាំងប៉ូលិស២នាក់បានបាត់បង់ជីវិតចាប់តាំងពីការតវ៉ានោះបានចាប់ផ្តើមមក៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង