×
ព័ត៌មានថ្មី
  1. អំពើ​ឃាតកម្ម​ដ៏​សាហាវ បានកើតឡើង​នៅ​កណ្តាល​ក្រុងស្ទឹងត្រែង
  2. ចាប់ខ្លួន​មេបញ្ជាការ មេបញ្ជាការរង និង​មេប៉ុស្តិ៍​ចំនួន ៤នាក់ នៅ​ខេត្តមណ្ឌលគិរី សង្ស័យ​សមគំនិត​ជាមួយ​ជនជាតិ​វៀតណាម បើកផ្លូវឱ្យ​ចូលមក​កាប់ឈើ​ក្នុង​ទឹកដី​កម្ពុជា
  3. លោក ស៊ុន សុវណ្ណារិទ្ធិ ត្រូវបាន​តែងតាំង​ជា អភិបាលខេត្តកំពង់ឆ្នាំង ជំនួស​លោក ឈួរ ច័ន្ទឌឿន
  4. កម្ពុជា ចាប់ផ្តើម​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មានថ្មី សម្រាប់​ពង្រឹង​កិច្ចការពារ​កុមារ ខណៈ​ចំនួន​កុមាររស់​ក្នុង​មណ្ឌលថែទាំ បាន​ថយចុះ ៥៩% ធៀប​នឹង ៥ឆ្នាំមុន
  5. ករណីឆ្លង​វីរុស​កូវីដ-១៩ លេីកដំបូង​ប្រហែល​ជា​បានលេចឡេីង​ក្នុង​ប្រទេសចិន​ក្នុង​ខែតុលា ឆ្នាំ២០១៩

ច្រើនណាស់! សមត្ថកិច្ច ចាប់ខ្លួនជនសង្ស័យ ៤នាក់ និងរឹបអូសគ្រឿងញៀនជិត ៤គីឡូក្រាម នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ៣ករណី ចាប់ខ្លួនជនសង្ស័យ ៤នាក់ និងរឹបអូសគ្រឿងញៀនជិត ៤គីឡូក្រាម នៅរាជធានីភ្នំពេញ។
យោងតាមរបាយការណ៍ពីនគរបាល បានឱ្យដឹងថា៖
ករណីទី១៖ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២០និង៣០នាទី កម្លាំងជំនាញ(ក៦) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហម គន្ធី ព្រមទាំងមានកាសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបអង្កេត ស្រាវជ្រាវ បង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវគ្រឿងញៀន នៅចំណុចផ្លូវលំ ផ្ទះជួល ស្ថិតក្នុងភូមិប៉ប្រក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជាលទ្ធផល សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ១-ឈ្មោះ សេង ស៊ីនួន ហៅ ម៉ាលីស ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ និង២-ឈ្មោះ អ៊ុក ធី ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ ខ្មែរ ក្នុងនោះ វត្ថុតាងចាប់យកបានមាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់សុទ្ធ 1587,84g ។

ករណីទី២៖ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០១និង០៥នាទី រំលងអាធាត្រ កម្លាំងជំនាញ(ក១១) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អាំ សុជាតិ និងលោកវរសេនីយ៍ យា ប៊ុនណារត្ន័ន៍ នាយករងមន្ទីរ ព្រមទាំងមានកាសម្របសម្រួលពី លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវគ្រឿងញៀន នៅចំណុច ផ្ទះសំណាក់ សម្បត្តិលាភ បន្ទប់លេខ២៤ ស្ថិតក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជាលទ្ធផល សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ សៅ ចិត្រា ភេទប្រុ អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ ធ្វើតេស្តកូវីដ១៩រួច(អវិជ្ជមាន)។ វត្ថុតាងចាប់យកបានមាន ម្សៅក្រាមពណ៌ស សង្ស័យមេតំហ្វេតាមីន(ICE)១កញ្ចប់ធំ ស្មើទម្ងន់ 993,49g ។

ករណីទី៣៖ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៣និង៣០នាទី កម្លាំងជំនាញ(ក៥) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ(ក៥) ព្រមទាំងមានកាសម្របសម្រួលពីលោក ហេង ផេង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវ បង្រ្កាបករណីជួញដូរគ្រឿងញៀន នៅចំណុច គល់ស្ពានស្ទឹងមានជ័យ ស្ថិតក្នុង សង្កាត់បឹងសាឡាង ខណ្ឌខណ្ឌទួលគោរក រាជធានីភ្នំពេញ។ ជាលទ្ធផល សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ជា ថៃតាំ ភេទប្រុ អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ។ វត្ថុតាងចាប់យកបានមាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE)១កញ្ចប់ធំ ៣កញ្ចប់តូច ស្មើទម្ងន់ 1294,39 g ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង