×
ព័ត៌មានថ្មី
  1. អំពើ​ឃាតកម្ម​ដ៏​សាហាវ បានកើតឡើង​នៅ​កណ្តាល​ក្រុងស្ទឹងត្រែង
  2. ចាប់ខ្លួន​មេបញ្ជាការ មេបញ្ជាការរង និង​មេប៉ុស្តិ៍​ចំនួន ៤នាក់ នៅ​ខេត្តមណ្ឌលគិរី សង្ស័យ​សមគំនិត​ជាមួយ​ជនជាតិ​វៀតណាម បើកផ្លូវឱ្យ​ចូលមក​កាប់ឈើ​ក្នុង​ទឹកដី​កម្ពុជា
  3. លោក ស៊ុន សុវណ្ណារិទ្ធិ ត្រូវបាន​តែងតាំង​ជា អភិបាលខេត្តកំពង់ឆ្នាំង ជំនួស​លោក ឈួរ ច័ន្ទឌឿន
  4. កម្ពុជា ចាប់ផ្តើម​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មានថ្មី សម្រាប់​ពង្រឹង​កិច្ចការពារ​កុមារ ខណៈ​ចំនួន​កុមាររស់​ក្នុង​មណ្ឌលថែទាំ បាន​ថយចុះ ៥៩% ធៀប​នឹង ៥ឆ្នាំមុន
  5. ករណីឆ្លង​វីរុស​កូវីដ-១៩ លេីកដំបូង​ប្រហែល​ជា​បានលេចឡេីង​ក្នុង​ប្រទេសចិន​ក្នុង​ខែតុលា ឆ្នាំ២០១៩

អាជ្ញាធរ​រាជធានីភ្នំពេញ ប្រាប់​កម្មករ-កម្មការនី កុំរត់គេច​ពី​ការ​យកសំណាក​រកកូវីដ-១៩ តែ​ត្រូវ​សហការ​ជាមួយ​ក្រុមគ្រូពេទ្យ

អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានប្រញាប់ចុះទៅពិនិត្យ និងអប់រំដល់កម្មករ-កម្មការិនី ឱ្យបានយល់ដឹងបន្ថែម ទៀតពាក់ព័ន្ធនឹងការចូលរួមផ្តល់សំណាក ដើម្បីចៀសវាងការរងគ្រោះថ្នាក់ដោយសារការឆ្លងជំងឺរាតត្បាតកូវីដ-១៩នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។

ការចុះអប់រំដោយអាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាននេះ បន្ទាប់ពីមានករណីរត់គេចពីការយកសំណាក់របស់កម្មករ-កម្មការិនីជាង ១ពាន់នាក់ នៅរោងចក្រហ្វ័រត្រេស ក្នុងភូមិសាស្ត្រខណ្ឌដង្កោ ដែលមិនសហការជាមួយក្រុមគ្រូពេទ្យ និងអាជ្ញាធរក្នុងការផ្តល់សំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ កាលពីយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។ រោងចក្រហ្វ័រត្រេស ស្ថិតនៅភូមិស្រែញ័រ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមិនទាន់ធ្វើយុទ្ធនាការចាក់វ៉ាក់សាំងនៅឡើយទេ។

បើតាមមន្ត្រីនៅក្នុងមូលដ្ឋាននេះ បានឱ្យដឹងថា ការដែលកម្មករ-កម្មការនីរោងចក្រ ហ្វរ័ត្រេស រត់ចេញពីរោងចក្រ ដោយលើកឡើងថា ព្រោះតែពេលនោះក្រុមគ្រូពេទ្យបានចាប់ផ្តើមយកសំណាក ហើយកម្មករសុំឱ្យក្រុមគ្រូពេទ្យវ៉ៃត្រាបញ្ជាក់ថា ពួកគាត់បានយកសំណាករួច តែក្រុមគ្រូពេទ្យក៏ប្រាប់បន្តថា ទាល់តែធ្វើតេស្តលើកទី២រួច ទើបក្រុមគ្រូពេទ្យអាចបញ្ជាក់បាន ពេលនោះកម្មករ ក៏ចាប់ផ្តើមបង្កភាពអនាធិបតេយ្យ មិនស្តាប់ការណែនាំរបស់ក្រុមគ្រូពេទ្យ និងអាជ្ញាធរឡើយនោះទេ ហើយថែមទាំងនាំគ្នារត់ចេញពីក្នុងរោងច្រចេញមកក្រៅតែម្តង។
ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវដល់បងប្អូនកម្មករ-កម្មការិនី ទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ រួបរួមគ្នា សាមគ្គីគ្នា សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ មន្ត្រីអាជ្ញាធរមូលដ្ឋាន មន្រ្តីសុខាភិបាល ក៏ដូចជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ នៅក្នុងការងារពិនិត្យសំណាក ការងារធ្វើចត្តាឡីស័ក ដោយចូលរួមអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ” បីការពារ បីកុំ ” ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងការថែរក្សាសុខុភាព អាយុជីវិត ប្រជាពលរដ្ឋទាំងអស់គ្នា។

សូមបញ្ជាក់ថា ការមិនសហការពីសំណាក់កម្មករ-កម្មការនី គឺជាក្តីបារម្ភរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយសារកាលពីដើមសប្តាហ៍នេះ បានស្នើដល់ក្រសួងការងារឱ្យជួយជំរុញដល់ម្ចាស់រោងចក្រ សហគ្រាស ធ្វើការស្រង់អាសយដ្ឋាន ទីកន្លែងស្នាក់នៅ របស់កម្មកររោងចក្ររបស់ខ្លួន ដោយការសហការជាមួយអាជ្ញាធរមូលដ្ឋាន តាមបណ្តាខណ្ឌ ដើម្បីអាជ្ញាធរងាយស្រួលក្នុងការគ្រប់គ្រង។ ការស្នើរបស់អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាក់ថា ដោយសារការឆ្លងរាលដាលជាបន្តបន្ទាប់ ក្នុងរាជធានីភ្នំពេញកន្លងមកនេះ ភាគច្រើនកើតលើ កម្មករ រោងចក្រ៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង