×
ព័ត៌មានថ្មី
  1. អំពើ​ឃាតកម្ម​ដ៏​សាហាវ បានកើតឡើង​នៅ​កណ្តាល​ក្រុងស្ទឹងត្រែង
  2. ចាប់ខ្លួន​មេបញ្ជាការ មេបញ្ជាការរង និង​មេប៉ុស្តិ៍​ចំនួន ៤នាក់ នៅ​ខេត្តមណ្ឌលគិរី សង្ស័យ​សមគំនិត​ជាមួយ​ជនជាតិ​វៀតណាម បើកផ្លូវឱ្យ​ចូលមក​កាប់ឈើ​ក្នុង​ទឹកដី​កម្ពុជា
  3. លោក ស៊ុន សុវណ្ណារិទ្ធិ ត្រូវបាន​តែងតាំង​ជា អភិបាលខេត្តកំពង់ឆ្នាំង ជំនួស​លោក ឈួរ ច័ន្ទឌឿន
  4. កម្ពុជា ចាប់ផ្តើម​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មានថ្មី សម្រាប់​ពង្រឹង​កិច្ចការពារ​កុមារ ខណៈ​ចំនួន​កុមាររស់​ក្នុង​មណ្ឌលថែទាំ បាន​ថយចុះ ៥៩% ធៀប​នឹង ៥ឆ្នាំមុន
  5. ករណីឆ្លង​វីរុស​កូវីដ-១៩ លេីកដំបូង​ប្រហែល​ជា​បានលេចឡេីង​ក្នុង​ប្រទេសចិន​ក្នុង​ខែតុលា ឆ្នាំ២០១៩

ឥណ្ឌា មាន​អ្នកស្លា ប់ដោយសារ​វីរុស​កូវីដ-១៩ ក្នុង​មួយថ្ងៃ​ច្រេីនជាងគេ​បំផុត​នៅលើ​ពិភពលោក​បន្ទាប់ពីរ​ដ្ឋមួយបូក​សរុប​តួលេខ​ឡេីងវិញ

ឥណ្ឌា៖ ប្រទេសឥណ្ឌា នៅថ្ងៃព្រហស្បតិ៍នេះ បានក្លាយជាប្រទេសដែលមានអ្នកស្លាប់ដោយសារវីរុសកូវីដ-១៩ ក្នុងមួយថ្ងៃច្រេីនជាងគេបំផុតនៅលើពិភពលោក ដោយមានអ្នកស្លាប់រហូតដល់ទៅ ៦.១៤៨នាក់ បន្ទាប់ពីរដ្ឋភាគខាងកើតដ៏ធំមួយបានបូកសរុបតួលេខរបស់ខ្លួនឡេីងវិញដោយបានរាប់បញ្ចូលទាំងអ្នកស្លាប់ដោយសារវីរុសកូវីដ-១៩ នៅតាមផ្ទះ ឬនៅតាមមន្ទីរពេទ្យឯកជន។

ក្រសួងសុខាភិបាលនៅក្នុងរដ្ឋប៊ីហា (Bihar) ដែលជារដ្ឋក្រីក្របំផុតមួយរបស់ឥណ្ឌាបានបូកសរុបឡេីងវិញនូវតួលេខនៃអ្នកបាត់បង់ជីវិតដោយសារវីរុសកូវីដ-១៩ កាលពីថ្ងៃពុធ។

កាលពីពេលកន្លងទៅ អាមេរិកគឺជាប្រទេសដែលមានអ្នកស្លាប់ដោយសារវីរុសកូវីដ-១៩ ក្នុងមួយថ្ងៃច្រេីនជាងគេបំផុតនៅលើពិភពលោក ដោយមានអ្នកស្លាប់ចំនួន ៥,៤៤៤នាក់កាលពីថ្ងៃទី១២ ខែកុម្ភៈ។

យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាល ប្រទេសឥណ្ឌាបច្ចុប្បន្ននេះមានអ្នកឆ្លងវីរុសកូវីដ-១៩ ច្រេីនជាងគេបំផុតលំដាប់ទី២ នៅលើពិភពលោកបន្ទាប់ពីអាមេរិកដោយមានចំនួនអ្នកឆ្លង ជាង ២៩លាន២សែននាក់ និងមានអ្នកស្លាប់ដោយសារវីរុសនេះ ជាង ៣៥ម៉ឺន៩ពាន់នាក់។

មន្ទីរពេទ្យនៅក្នុងប្រទេឥណ្ឌាបានអស់គ្រែទទួលអ្នកជំងឺ និងអុកស៊ីសែនដេីម្បីជួយសង្គ្រោះជីវិតក្នុងអំឡុងពេលនៃរលកឆ្លងលេីកទី២ដ៏អាក្រក់បំផុតរបស់វីរុសកូវីដ-១៩ កាលពីខែមេសា និងឧសភា ដែលនេះបានធ្វេីឲ្យមនុស្សដេកស្លាប់នៅតាមចំណតរថយន្តខាងក្រៅមន្ទីរពេទ្យ និងនៅតាមផ្ទះ។

ក្រុមវេជ្ជបណ្ឌិត និងអ្នកជំនាញផ្នែកសុខភាពបាននិយាយថា ភាគច្រើននៃការស្លាប់ទាំងនោះមិនត្រូវបានកត់ត្រានៅក្នុងទិន្នន័យរបស់រដ្ឋាភិបាលឡេីយ៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង