×
ព័ត៌មានថ្មី
  1. អំពើ​ឃាតកម្ម​ដ៏​សាហាវ បានកើតឡើង​នៅ​កណ្តាល​ក្រុងស្ទឹងត្រែង
  2. ចាប់ខ្លួន​មេបញ្ជាការ មេបញ្ជាការរង និង​មេប៉ុស្តិ៍​ចំនួន ៤នាក់ នៅ​ខេត្តមណ្ឌលគិរី សង្ស័យ​សមគំនិត​ជាមួយ​ជនជាតិ​វៀតណាម បើកផ្លូវឱ្យ​ចូលមក​កាប់ឈើ​ក្នុង​ទឹកដី​កម្ពុជា
  3. លោក ស៊ុន សុវណ្ណារិទ្ធិ ត្រូវបាន​តែងតាំង​ជា អភិបាលខេត្តកំពង់ឆ្នាំង ជំនួស​លោក ឈួរ ច័ន្ទឌឿន
  4. កម្ពុជា ចាប់ផ្តើម​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មានថ្មី សម្រាប់​ពង្រឹង​កិច្ចការពារ​កុមារ ខណៈ​ចំនួន​កុមាររស់​ក្នុង​មណ្ឌលថែទាំ បាន​ថយចុះ ៥៩% ធៀប​នឹង ៥ឆ្នាំមុន
  5. ករណីឆ្លង​វីរុស​កូវីដ-១៩ លេីកដំបូង​ប្រហែល​ជា​បានលេចឡេីង​ក្នុង​ប្រទេសចិន​ក្នុង​ខែតុលា ឆ្នាំ២០១៩

លោកស្រី ស៊ូជី រងការ​ចោទប្រកាន់​បន្ថែម​ពី​បទប្រព្រឹត្ត​អំពេី​ពុករលួយ​នៅ​មីយ៉ាន់ម៉ា

មីយ៉ាន់ម៉ា៖ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ថា មេដឹកនាំមីយ៉ាន់ម៉ា ដែលត្រូវបានទម្លាក់ពីតំណែង គឺ លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) និងអតីតក្រុមមន្រ្តីដទៃទៀតមកពីរដ្ឋាភិបាលរបស់លោកស្រីត្រូវបានរងការចោទប្រកាន់ពីបទពុករលួយ។

នេះគឺជាបណ្តឹងថ្មីបន្ថែមទៀតក្នុងចំណោមបណ្តឹងជាបន្តបន្ទាប់ប្រឆាំង លោកស្រី ស៊ូជី។

សារព័ត៌មាន Global New Light of Myanmar បានចុះផ្សាយដោយស្រង់ប្រភពពីគណៈកម្មាធិការប្រឆាំងអំពើពុករលួយដែលបានលេីកឡេីងថា ការចោទប្រកាន់នេះគឺជាប់ពាក់ព័ន្ធនឹងការយកទៅប្រើប្រាស់ដោយមិនត្រឹមត្រូវនូវដីធ្លីសំរាប់អង្គការមូលនិធិមួយដែលលោកស្រីជាប្រធាន ។

សូមរម្លឹកថាកាលពីពេលមុន លោកស្រី ស៊ូជី ត្រូវបានចោទប្រកាន់ពីបទពុករលួយតាមរយៈការទទួលសំណូកជាលុយ និងមាស។

ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ បានរាយការណ៍ថា «លោកស្រី ស៊ូជី ត្រូវបានរកឃើញកំហុសចំពោះការប្រព្រឹត្តអំពើពុករលួយដោយប្រើប្រាស់ឋានៈរបស់លោកស្រី។ ដូច្នេះលោកស្រីត្រូវបានចោទប្រកាន់នៅក្រោមច្បាប់ប្រឆាំងអំពើពុករលួយ»។

ច្បាប់នេះផ្តន្ទាទោសដាក់េពន្ធនាគារ ១៥ឆ្នាំចំពោះអ្នកដែលត្រូវបាន តុលាការរកឃើញថាមានកំហុស។

យោធាមីយ៉ាន់ម៉ាបានផ្ដួលរំលំរដ្ឋាភិបាលរបស់ លោកស្រី ស៊ូជី នៅក្នុងរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ ដោយបានយកលេសថា គណបក្សរបស់លោកស្រីបានលួចបន្លំនៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ប៉ុន្តែការចោទប្រកាន់នេះត្រូវបានច្រានចោលគណៈកម្មការរៀបចំការបោះឆ្នោត និងក្រុមអ្នកសង្កេតការណ៍អន្តរជាតិ៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង