×
ព័ត៌មានថ្មី
  1. អំពើ​ឃាតកម្ម​ដ៏​សាហាវ បានកើតឡើង​នៅ​កណ្តាល​ក្រុងស្ទឹងត្រែង
  2. ចាប់ខ្លួន​មេបញ្ជាការ មេបញ្ជាការរង និង​មេប៉ុស្តិ៍​ចំនួន ៤នាក់ នៅ​ខេត្តមណ្ឌលគិរី សង្ស័យ​សមគំនិត​ជាមួយ​ជនជាតិ​វៀតណាម បើកផ្លូវឱ្យ​ចូលមក​កាប់ឈើ​ក្នុង​ទឹកដី​កម្ពុជា
  3. លោក ស៊ុន សុវណ្ណារិទ្ធិ ត្រូវបាន​តែងតាំង​ជា អភិបាលខេត្តកំពង់ឆ្នាំង ជំនួស​លោក ឈួរ ច័ន្ទឌឿន
  4. កម្ពុជា ចាប់ផ្តើម​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មានថ្មី សម្រាប់​ពង្រឹង​កិច្ចការពារ​កុមារ ខណៈ​ចំនួន​កុមាររស់​ក្នុង​មណ្ឌលថែទាំ បាន​ថយចុះ ៥៩% ធៀប​នឹង ៥ឆ្នាំមុន
  5. ករណីឆ្លង​វីរុស​កូវីដ-១៩ លេីកដំបូង​ប្រហែល​ជា​បានលេចឡេីង​ក្នុង​ប្រទេសចិន​ក្នុង​ខែតុលា ឆ្នាំ២០១៩

លោក បៃដិន ថា អាមេរិក​នឹង​ឆ្លេីយតប​យ៉ាង​ក្លៀវក្លា​ចំពោះ​សកម្មភាព​ដែល​បង្កគ្រោះថ្នាក់​ពី​រុស្ស៊ី

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) កាលពីថ្ងៃពុធ បាននិយាយថា អាមេរិកមិនបានស្វែងរកជម្លោះជាមួយប្រទេសរុស្ស៊ីឡេីយ ប៉ុន្តែនឹងឆ្លើយតបយ៉ាងក្លៀវក្លា ប្រសិនបើរដ្ឋាភិបាលរុស្ស៊ីប្រព្រឹត្តសកម្មភាពដែលបង្កគ្រោះថ្នាក់។

ថ្លែងនៅក្នុងការចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល ៨ថ្ងៃទៅកាន់អឺរ៉ុបដែលនឹងរួមបញ្ចូលកិច្ចប្រជុំកំពូលណាតូ (NATO) និងកិច្ចប្រជុំជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ផងនោះ លោក បៃដិន បាននិយាយថា លោកនឹងគូសបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ក្រុងវ៉ាស៊ីនតោនចំពោះសម្ព័ន្ធភាពណាតូ (NATO)។

នេះគឺជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់ លោក បៃដិន ចាប់តាំងពីបានចូលកាន់តំណែងមក។ ដំណើរទស្សនកិច្ចរយៈពេល ៨ថ្ងៃនេះមានគោលដៅកសាងឡើងវិញនូវទំនាក់ទំនងរវាងអាមេរិក និងអឺរ៉ុប ដែលមានភាពតានតឹងកាលពីជំនាន់ លោក ដូណាល់ ត្រាំ (Donald Trump) និងដើម្បីធ្វើឱ្យប្រសើរឡើងវិញនូវទំនាក់ទំនងជាមួយរុស្ស៊ី។

លោក បៃដិន បានទៅដល់ប្រទេសអង់គ្លេសមុនគេនៅក្នុងដំណេីរទស្សនកិច្ចនេះដេីម្បីចូលរួមនៅក្នុងកិច្ចប្រជុំកំពូល G7។

កិច្ចប្រជុំនេះត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីវ៉ាក់សាំងកូវីដ-១៩, ពាណិជ្ជកម្ម, អាកាសធាតុ និងគំនិតផ្តួចផ្តើមសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកំពុងអភិវឌ្ឍន៍។

ដំណើរទស្សនកិច្ចនេះបង្ហាញពីការសាកល្បងសមត្ថភាពរបស់ លោក បៃដិន ក្នុងការគ្រប់គ្រង និងជួសជុលទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តធំៗដែលមិនពេញចិត្តនឹងគោលនយោបាយដំឡេីងពន្ធពាណិជ្ជកម្ម និងការដកអាមេរិកចេញពីសន្ធិសញ្ញាអន្តរជាតិនានាកាលពីជំនាន់រដ្ឋបាលរបស់ លោក ត្រាំ ៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង