×
ព័ត៌មានថ្មី
  1. អំពើ​ឃាតកម្ម​ដ៏​សាហាវ បានកើតឡើង​នៅ​កណ្តាល​ក្រុងស្ទឹងត្រែង
  2. ចាប់ខ្លួន​មេបញ្ជាការ មេបញ្ជាការរង និង​មេប៉ុស្តិ៍​ចំនួន ៤នាក់ នៅ​ខេត្តមណ្ឌលគិរី សង្ស័យ​សមគំនិត​ជាមួយ​ជនជាតិ​វៀតណាម បើកផ្លូវឱ្យ​ចូលមក​កាប់ឈើ​ក្នុង​ទឹកដី​កម្ពុជា
  3. លោក ស៊ុន សុវណ្ណារិទ្ធិ ត្រូវបាន​តែងតាំង​ជា អភិបាលខេត្តកំពង់ឆ្នាំង ជំនួស​លោក ឈួរ ច័ន្ទឌឿន
  4. កម្ពុជា ចាប់ផ្តើម​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មានថ្មី សម្រាប់​ពង្រឹង​កិច្ចការពារ​កុមារ ខណៈ​ចំនួន​កុមាររស់​ក្នុង​មណ្ឌលថែទាំ បាន​ថយចុះ ៥៩% ធៀប​នឹង ៥ឆ្នាំមុន
  5. ករណីឆ្លង​វីរុស​កូវីដ-១៩ លេីកដំបូង​ប្រហែល​ជា​បានលេចឡេីង​ក្នុង​ប្រទេសចិន​ក្នុង​ខែតុលា ឆ្នាំ២០១៩

បន្ទាន់! អាជ្ញាធរខេត្ត​សម្រេច កំណត់​តំបន់ក្រហម ក្នុងភូមិ​ចំនួន៤​នៃក្រុងសៀមរាប ហើយករណី​តំបន់​ទាំងនេះ​មាន​ទំនាក់ទំនង​ដ៏ស្មុគស្មាញ

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានសម្រេចកំណត់តំបន់ក្រហម លើភូមិរការធំ ភូមិព្រៃធំ ភូមិចន្លោង និងភូមិស្រង៉ែ នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។ ការសម្រេចកំណត់តំបន់ក្រហមនេះ ក្រោយការរកឃើញវិជ្ជមានមេរោគកូវីដ១៩ ទៅលើសពឈ្មោះ ឃន់ ឃាន ភេទប្រុស អាយុ៥៦ឆ្នាំ អាសយដ្ឋាននៅភូមិព្រៃធំ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ដែលបានទទួលមរណភាពនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ និងដោយករណីនេះ មានការទំនាក់ទំនងស្មុគស្មាញជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ។

រដ្ឋបាលខេត្ត បានឱ្យដឹងថាឈ្មោះ ឃាន សុឃួច ភេទប្រុស អាយុ៣២ឆ្នាំ ត្រូវជាកូនរបស់ ឈ្មោះ ឃន់ ឃាន ដែលបម្រើការងារជាបុគ្គលិកបើកបរ រថយន្តនៅធនាគារអេស៊ីលីដាសាខាសូទ្រនិគម និងភរិយា ត្រូវបានរកឃើញវិជ្ជមានមេរោគកូវីដ១៩ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។ បន្ទាប់ពីរកឃើញវិជ្ជមានជំងឺកូវីដ១៩ ក្រុមការងារបានចុះស្រាវជ្រាវ និងរកឃើញថា ករណីការចម្លងជំងឺកូវីដ១៩នេះ ទៅក្រុមគ្រួសារ គឺមានប្រភពពីកូនប្រុស ឈ្មោះ ឃាន សុឃួច។

ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ រដ្ឋបាលខេត្ត បានប្រាប់ពីទីតាំងមួយចំនួន ដែលឈ្មោះ ឃាន សុឃួច បានទំនាក់ទំនងរួមមាន៖

– ថ្ងៃទី៣១ ឧសភា ២០២១ បាននាំគ្នាទៅហូបបាយជាមួយមិត្តភ័ក្តិចំនួន០៦នាក់ នៅហាងពិភពធម្មជាតិ និងបានជួបជាមួយបុគ្គលិកហាង ៦នាក់ ដែលលើកម្ហូបនិងបាយទឹក។

-ថ្ងៃទី០២ មិថុនា ២០២១ ពេលព្រឹកបានបើករថយន្តជូនឈ្មោះ យួម ស៊ីណាត និងឈ្មោះ រ៉ុង ធីរ៉ាត់(វិជ្ជមានជំងឺកូវីដ-១៩) ទៅធនាគារជាតិនៃកម្ពុជាសាខាខេត្តសៀមរាប នៅជិតផ្សារចាស់ ពេលមកដល់ឈ្មោះ ឃាន សុឃួច បានជួយលើកកេសឯកសារ ចូលទៅក្នុងធនាគារមួយភ្លេត ហើយចេញមកអង្គុយចាំអ្នកទាំងពីរនាក់ ក្នុងរថយន្តវិញ។
– ថ្ងៃទី០៣ មិថុនា ២០២១ ពេលព្រឹកធ្វើការនៅធនាគារ ហើយពេលល្ងាចត្រឡប់មកផ្ទះ នៅភូមិព្រៃធំ សង្កាត់ស្រង៉ែ ដើម្បីមកមើលឪពុកឈឺ ហើយក៏បានស្នាក់នៅជុំគ្នាជាមួយក្រុមគ្រួសារ។

-ថ្ងៃទី០៥ មិថុនា ២០២១ ពេលព្រឹកបានមកហូបលតឆា នៅខាងក្រោយមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត រយៈពេល១០នាទី រួចបានចេញទៅតារាងបាល់ទះឈ្មោះ ឆាន់ នី នៅភូមិគោកដូង សង្កាត់ទឹកវិល លេងបាល់រយៈពេល០២ម៉ោង ជាមួយដៃគូលេងបាល់ចំនួន០៧នាក់ផ្សេងទៀត បន្ទាប់មកក៏បានត្រឡប់ទៅផ្ទះវិញ។

-ថ្ងៃទី០៧ មិថុនា ២០២១ ពេលល្ងាចបានរៀបចំសូត្រមន្តឱ្យឪពុកនៅផ្ទះ ដោយមានអ្នកចូលរួមប្រហែលជាង១០នាក់ ប៉ុន្តែឈ្មោះ ឃាន សុឃួច និងឈ្មោះ អឿម សុផាន់ណា មិនបានចូលរួមទេ ដោយសារមានអាការៈមិនស្រួលខ្លួន។

-ថ្ងៃទី០៩ មិថុនា ២០២១ ពេលព្រឹក បានទៅទិញថ្នាំ នៅឱសថស្ថានសុវណ្ណវីរៈសិទ្ធ (មិនបានចូលក្នុង) ហើយត្រឡប់ទៅផ្ទះវិញ។ បន្ទាប់មកបានជិះម៉ូតូមកយកសំណាកជាមួយប្រពន្ធ ដើម្បីធ្វើតេស្តស្រាវជ្រាវរកមេរោគកូវីដ១៩ និងទទួលបានលទ្ធផលវិជ្ជមានទាំង០២នាក់៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង