×
ព័ត៌មានថ្មី
  1. អំពើ​ឃាតកម្ម​ដ៏​សាហាវ បានកើតឡើង​នៅ​កណ្តាល​ក្រុងស្ទឹងត្រែង
  2. ចាប់ខ្លួន​មេបញ្ជាការ មេបញ្ជាការរង និង​មេប៉ុស្តិ៍​ចំនួន ៤នាក់ នៅ​ខេត្តមណ្ឌលគិរី សង្ស័យ​សមគំនិត​ជាមួយ​ជនជាតិ​វៀតណាម បើកផ្លូវឱ្យ​ចូលមក​កាប់ឈើ​ក្នុង​ទឹកដី​កម្ពុជា
  3. លោក ស៊ុន សុវណ្ណារិទ្ធិ ត្រូវបាន​តែងតាំង​ជា អភិបាលខេត្តកំពង់ឆ្នាំង ជំនួស​លោក ឈួរ ច័ន្ទឌឿន
  4. កម្ពុជា ចាប់ផ្តើម​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មានថ្មី សម្រាប់​ពង្រឹង​កិច្ចការពារ​កុមារ ខណៈ​ចំនួន​កុមាររស់​ក្នុង​មណ្ឌលថែទាំ បាន​ថយចុះ ៥៩% ធៀប​នឹង ៥ឆ្នាំមុន
  5. ករណីឆ្លង​វីរុស​កូវីដ-១៩ លេីកដំបូង​ប្រហែល​ជា​បានលេចឡេីង​ក្នុង​ប្រទេសចិន​ក្នុង​ខែតុលា ឆ្នាំ២០១៩

អូស្ត្រាលី ផ្តល់ជំនួយ​លើ​បណ្តាញ​ថាមពល​កកើត​ឡើងវិញ ក្នុង​តំបន់ ដែល​មិនមាន​បណ្តាញ​អគ្គិសនី​នៅ​កម្ពុជា

ភ្នំពេញ៖ ស្ថានទូតអូស្រ្តាលី បានប្រកាសអំពីគំនិតផ្តួចផ្តើមថ្មីមួយ ដើម្បីធ្វើឱ្យភូមិនានាក្នុងប្រទេសកម្ពុជា ដែលមិនមានបណ្តាញអគ្គិសនី អាចមានអគ្គិសនីប្រើប្រាស់។

យោងតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១០ ខែមិថុនានេះ បានឱ្យដឹងថា ក្នុងភាពជាដៃគូជាមួយក្រសួងរ៉ែ និងថាមពល, អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា, អូស្រ្តាលី កំពុងផ្តល់ជំនួយរហូតដល់ ២លានដុល្លារអូស្ត្រាលី ក្នុងរយៈពេល ២ឆ្នាំខាងមុខ ដើម្បីជំរុញឱ្យមានការវិនិយោគពីឯកជន ក្នុងវិស័យថាមពលកកើតឡើងវិញ នៅតំបន់ ដែលមិនមានបណ្តាញអគ្គិសនី។

ថ្លែងក្នុងពិធីចុះហត្ថលេខា លើឯកសារគម្រោងនេះ លោក ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ការផ្តល់ថាមពលអគ្គិសនី ដែលអាចទុកចិត្តបាន និងមានតំលៃសមរម្យ ដល់ប្រជាជនទាំងអស់នៅក្នុងប្រទេសកម្ពុជា គឺជាអទិភាពសំរាប់ក្រសួងរ៉ែ និងថាមពល។ ដូច្នេះ វាទាមទារការយកចិត្តទុកដាក់ពិសេសពីរដ្ឋាភិបាលកម្ពុជា ដើម្បីភ្ជាប់គម្លាត និងស្វែងរកមធ្យោបាយច្នៃប្រឌិត ដើម្បីពន្លឿនការទទួលបានអគ្គិសនីប្រើប្រាស់ នៅតំបន់ដែលមិនទាន់មានអគ្គិសនី។

លោក ទី នរិន្ទ បានមានប្រសាសន៍បន្ថែមថា “ខ្ញុំសូមសរសើរការគាំទ្ររបស់រដ្ឋាភិបាលអូស្រ្តាលី ក្នុងការផ្គត់ផ្គង់អគ្គិសនីដល់តំបន់ទាំងនេះ ជាមួយនឹងថាមពលកកើតឡើងវិញ ចេញពីបណ្តាញអគ្គិសនីខ្នាតតូច ក្រៅបណ្តាញបញ្ជូនមេ។“

ភារធារីស្ថានទូតអូស្រ្តាលី លោក Luke Arnold និងលេខាធិការទី២ លោក Anthony Samson បានចូលរួមក្នុងពិធីចុះហត្ថលេខានេះផងដែរ និងបានបញ្ជាក់ថា អូស្រ្តាលី មានមោទនភាពបន្តគាំទ្រលើវិស័យនេះ ដើម្បីធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានការប្រើប្រាស់អគ្គិសនីនៅក្នុងប្រទេសកម្ពុជា៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង