×
ព័ត៌មានថ្មី
  1. អំពើ​ឃាតកម្ម​ដ៏​សាហាវ បានកើតឡើង​នៅ​កណ្តាល​ក្រុងស្ទឹងត្រែង
  2. ចាប់ខ្លួន​មេបញ្ជាការ មេបញ្ជាការរង និង​មេប៉ុស្តិ៍​ចំនួន ៤នាក់ នៅ​ខេត្តមណ្ឌលគិរី សង្ស័យ​សមគំនិត​ជាមួយ​ជនជាតិ​វៀតណាម បើកផ្លូវឱ្យ​ចូលមក​កាប់ឈើ​ក្នុង​ទឹកដី​កម្ពុជា
  3. លោក ស៊ុន សុវណ្ណារិទ្ធិ ត្រូវបាន​តែងតាំង​ជា អភិបាលខេត្តកំពង់ឆ្នាំង ជំនួស​លោក ឈួរ ច័ន្ទឌឿន
  4. កម្ពុជា ចាប់ផ្តើម​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មានថ្មី សម្រាប់​ពង្រឹង​កិច្ចការពារ​កុមារ ខណៈ​ចំនួន​កុមាររស់​ក្នុង​មណ្ឌលថែទាំ បាន​ថយចុះ ៥៩% ធៀប​នឹង ៥ឆ្នាំមុន
  5. ករណីឆ្លង​វីរុស​កូវីដ-១៩ លេីកដំបូង​ប្រហែល​ជា​បានលេចឡេីង​ក្នុង​ប្រទេសចិន​ក្នុង​ខែតុលា ឆ្នាំ២០១៩

សប្តាហ៍នេះ​កាន់តែ​រីករាយ​ប្រិយមិត្ត​នឹង​បាន​ជួបជាមួយ​កំពូល​តារា​ចម្រៀង​វ័យក្មេង​ល្បីៗ ស្រស់សោភា ពិតជា​កក្រើក​ឆាក​ប្រគុំ​តន្ត្រី “បាកាស”

អត្ថបទ៖ ឡុង រតនា

ភ្នំពេញ៖ សប្តាហ៍នេះទស្សនិកជន នឹងបានជួបជាមួយកំពូលតារាចម្រៀងដែលជា Idol របស់ទស្សនិកជន ដែលកំពុងតែបោះសំឡេងក្នុងស្រទាប់មិត្តយុវវ័យ ពីកម្មវិធីប្រគំតន្ត្រីដ៏អស្ចារ្យ “បាកាស” ប្រចាំស្ថានីយទូរទស្សន៍ MyTV ។

កាន់តែរំភើបរីករាយជាមួយបទចម្រៀងល្បីៗជាច្រើនបទ សុទ្ធសឹងតែជាបទ កំពុងពេញនិយម លាយឡំជាមួយក្បាច់រាំ ញាក់កន្ទ្រាក់អារម្មណ៍ កក្រើកឆាកប្រគំតន្ត្រី “បាកាស” នៅស្ទូឌីយោ MyTV ម៉ាស៊ីនត្រជាក់ឫស្សីកែវ នៅក្នុងសប្តាហ៍នេះ ហើយក៏មានវត្តមានតារាចម្រៀងដ៏ល្បី អ្នកនាង ពេជ្រ សោភា ចូលរួមផងដែរ។

ក្នុងសប្តាហ៍នេះ ទស្សនិកជន នឹងបានជួបតារាចម្រៀងល្បីៗជាច្រើនដួង ចូលរួមព្រឹត្តិការណ៍ប្រគំតន្ត្រី “បាកាស” ព្រមទាំងធ្វើឱ្យប្រិយមិត្តផ្ទុះសំណើច សើចសប្បាយនៅចុងម៉ោងកម្មវិធីពីក្រុមកំប្លែង CBS ពិតជាសើច រហូតដល់ចប់កម្មវិធីតែម្តង។ ក្នុងសប្តាហ៍នេះ កាន់តែប្លែកជាងសប្តាហ៍មុន ប្រិយមិត្តនឹងជួបជាមួយតារាចម្រៀងជាច្រើងដួង ដូចជា៖

១.អ្នកនាង ពេជ្រ សោភា

២.កញ្ញា ឈិន ម៉ានិច្ច

៣.លោក អ៊ាម វន្នី

៤.កញ្ញា នាង ប្រាក់សុគន្ធ

៥.ក្រុមកំប្លែង CBS

ការប្រគំតន្ត្រីសម័យទំនើប “បាកាស” នឹងធ្វើការផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ MyTV និង Page MyTV ព្រមទាំង Page Bacchus រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៨យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង