×
ព័ត៌មានថ្មី
  1. អំពើ​ឃាតកម្ម​ដ៏​សាហាវ បានកើតឡើង​នៅ​កណ្តាល​ក្រុងស្ទឹងត្រែង
  2. ចាប់ខ្លួន​មេបញ្ជាការ មេបញ្ជាការរង និង​មេប៉ុស្តិ៍​ចំនួន ៤នាក់ នៅ​ខេត្តមណ្ឌលគិរី សង្ស័យ​សមគំនិត​ជាមួយ​ជនជាតិ​វៀតណាម បើកផ្លូវឱ្យ​ចូលមក​កាប់ឈើ​ក្នុង​ទឹកដី​កម្ពុជា
  3. លោក ស៊ុន សុវណ្ណារិទ្ធិ ត្រូវបាន​តែងតាំង​ជា អភិបាលខេត្តកំពង់ឆ្នាំង ជំនួស​លោក ឈួរ ច័ន្ទឌឿន
  4. កម្ពុជា ចាប់ផ្តើម​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មានថ្មី សម្រាប់​ពង្រឹង​កិច្ចការពារ​កុមារ ខណៈ​ចំនួន​កុមាររស់​ក្នុង​មណ្ឌលថែទាំ បាន​ថយចុះ ៥៩% ធៀប​នឹង ៥ឆ្នាំមុន
  5. ករណីឆ្លង​វីរុស​កូវីដ-១៩ លេីកដំបូង​ប្រហែល​ជា​បានលេចឡេីង​ក្នុង​ប្រទេសចិន​ក្នុង​ខែតុលា ឆ្នាំ២០១៩

ថៃកំណត់​គោលដៅ​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​ឲ្យ​បាន​៣លាននាក់​ក្នុងឆ្នាំនេះ

បាងកក៖ ទីភ្នាក់ងារទេសចរណ៍ថៃបាននិយាយកាលពីថ្ងៃពុធថា ប្រទេសថៃបានកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរបរទេសឲ្យបានចំនួន៣លាននាក់ក្នុងឆ្នាំនេះស្ថិតក្រោមផែនការបើកទទួលភ្ញៀវទេសចរដែលចាក់វ៉ាក់សាំងរួចតាមដំណាក់កាល។

ការកំណត់គោលដៅនេះគឺទាបជាងការព្យាករណ៍របស់អាជ្ញាធរទេសចរណ៍ថៃ (TAT) កាលពីខែមេសាដែលថានឹងមានការមកដល់នៃភ្ញៀវទេសចរចំនួន៤លាននាក់។

ប្រទេសថៃនឹងអនុញ្ញាតឲ្យភ្ញៀវទេសចរបរទេសដែលចាក់វ៉ាក់សាំងរួចអាចធ្វើដំណើរកម្សាន្តទៅកាន់កោះភូកេត (Phuket) ដោយមិនចាំបាច់ធ្វើចត្តាឡីស័កចាប់ពីខែក្រោយនៅក្នុងផែនការសាកល្បងមួយនៅមុនពេលបើកឡើងវិញនូវខេត្តចំនួន៩ផ្សេងទៀតនៅក្នុងខែតុលាខាងមុខបន្ទាប់ពីបានបិទអស់រយៈពេលមួយឆ្នាំ។

មន្ត្រីអាជ្ញាធរទេសចរណ៍ថៃបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ភាគច្រើននៃភ្ញៀវទេសចរចំនួន៣លាននាក់នោះត្រូវបានគេរំពឹងថានឹងធ្វើដំណើរមកដល់នៅក្នុងត្រីមាសចុងក្រោយដោយការចំណាយត្រូវបានប៉ាន់ស្មានថាមានចន្លោះពី២៤០ពាន់លានបាតទៅ៣០០ពាន់លានបាត។

លោកបានបន្ថែមថា ជាធម្មតាប្រទេសថៃបានទាក់ទាញភ្ញៀវទេសចរបរទេសពី៣លានទៅ៤លាននាក់ក្នុងមួយខែនៅក្នុងត្រីមាសទី៤ ប៉ុន្តែ«យើងចង់បានត្រឹមតែ១ភាគ៣នៃចំនួននោះប៉ុណ្ណោះ» ។

គួរបញ្ជាក់ថា ចាប់ពីខែមករាដល់ខែមេសា ប្រទេសថៃទទួលបានភ្ញៀវទេសចរបរទេសត្រឹមតែជាង២៨,០០០នាក់ប៉ុណ្ណោះ។

ជាមួយគ្នានោះ អាជ្ញាធរទេសចរណ៍ថៃ (TAT) រំពឹងផងដែរថា ថៃនឹងទទួលបានភ្ញៀវទេសចរបរទេសចំនួន២០លាននាក់រួមជាមួយការចំណាយ១.៣ទ្រីលានបាតនៅក្នុងឆ្នាំ២០២២៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង