×
ព័ត៌មានថ្មី
  1. អំពើ​ឃាតកម្ម​ដ៏​សាហាវ បានកើតឡើង​នៅ​កណ្តាល​ក្រុងស្ទឹងត្រែង
  2. ចាប់ខ្លួន​មេបញ្ជាការ មេបញ្ជាការរង និង​មេប៉ុស្តិ៍​ចំនួន ៤នាក់ នៅ​ខេត្តមណ្ឌលគិរី សង្ស័យ​សមគំនិត​ជាមួយ​ជនជាតិ​វៀតណាម បើកផ្លូវឱ្យ​ចូលមក​កាប់ឈើ​ក្នុង​ទឹកដី​កម្ពុជា
  3. លោក ស៊ុន សុវណ្ណារិទ្ធិ ត្រូវបាន​តែងតាំង​ជា អភិបាលខេត្តកំពង់ឆ្នាំង ជំនួស​លោក ឈួរ ច័ន្ទឌឿន
  4. កម្ពុជា ចាប់ផ្តើម​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មានថ្មី សម្រាប់​ពង្រឹង​កិច្ចការពារ​កុមារ ខណៈ​ចំនួន​កុមាររស់​ក្នុង​មណ្ឌលថែទាំ បាន​ថយចុះ ៥៩% ធៀប​នឹង ៥ឆ្នាំមុន
  5. ករណីឆ្លង​វីរុស​កូវីដ-១៩ លេីកដំបូង​ប្រហែល​ជា​បានលេចឡេីង​ក្នុង​ប្រទេសចិន​ក្នុង​ខែតុលា ឆ្នាំ២០១៩

អាមេរិក​នឹង​ទិញ​វ៉ាក់សាំង​កូវីដ-១៩ ចំនួន ៥០០លានដូស​ដេីម្បី​ចែកចាយ​ឲ្យ​ពិភពលោក

អាមេរិក៖ ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក កាលពីថ្ងៃពុធ បានរាយការណ៍ថា រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) នឹងផ្តល់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន ហ្វាយហ្ស័រ (Pfizer) ចំនួន ៥០០លានដូសដល់ប្រទេសចំនួន ១០០ក្នុងរយៈពេល ២ឆ្នាំខាងមុខ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ វ៉ាក់សាំងប្រហែល ២០០លានដូសនឹងត្រូវបានចែកចាយនៅក្នុងឆ្នាំនេះ ហេីយចំនួនវ៉ាក់សាំងដែលនៅសល់នឹងត្រូវបានចែកចាយនៅក្នុងឆ្នាំ២០២២។

គួរកត់សម្គាល់ថា អាមេរិកបានរងសម្ពាធឲ្យជួយបង្កេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងប្រទេសក្រីក្រ។

ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក បានរាយការណ៍ថា រដ្ឋាភិបាលអាមេរិកនឹងបរិច្ចាគវ៉ាក់សាំងទាំងនេះទៅដល់ប្រទេសដែលមានប្រាក់ចំណូលទាបចំនួន ៩២ និងទៅដល់សហភាពអាហ្វ្រិក។

ការចែកចាយនឹងត្រូវបានធ្វេីឡេីងតាមរយៈកម្មវិធី កូវ៉ាក់ (Covax) ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំមុនដើម្បីធានាឱ្យមានការទទួលបានវ៉ាក់សាំងដោយស្មេីភាពគ្នាក្នុងចំណោមប្រទេសអ្នកមាន និងប្រទេសអ្នកក្រ។

អាមេរិកកន្លងមកធ្លាប់បានប្រកាសថា ខ្លួននឹងបរិច្ចាគវ៉ាក់សាំងវ៉ាក់សាំងកូវីដ-១៩ លានដូសតាមរយៈកម្មវិធី កូវ៉ាក់ (Covax)៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង