×
ព័ត៌មានថ្មី
  1. អំពើ​ឃាតកម្ម​ដ៏​សាហាវ បានកើតឡើង​នៅ​កណ្តាល​ក្រុងស្ទឹងត្រែង
  2. ចាប់ខ្លួន​មេបញ្ជាការ មេបញ្ជាការរង និង​មេប៉ុស្តិ៍​ចំនួន ៤នាក់ នៅ​ខេត្តមណ្ឌលគិរី សង្ស័យ​សមគំនិត​ជាមួយ​ជនជាតិ​វៀតណាម បើកផ្លូវឱ្យ​ចូលមក​កាប់ឈើ​ក្នុង​ទឹកដី​កម្ពុជា
  3. លោក ស៊ុន សុវណ្ណារិទ្ធិ ត្រូវបាន​តែងតាំង​ជា អភិបាលខេត្តកំពង់ឆ្នាំង ជំនួស​លោក ឈួរ ច័ន្ទឌឿន
  4. កម្ពុជា ចាប់ផ្តើម​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មានថ្មី សម្រាប់​ពង្រឹង​កិច្ចការពារ​កុមារ ខណៈ​ចំនួន​កុមាររស់​ក្នុង​មណ្ឌលថែទាំ បាន​ថយចុះ ៥៩% ធៀប​នឹង ៥ឆ្នាំមុន
  5. ករណីឆ្លង​វីរុស​កូវីដ-១៩ លេីកដំបូង​ប្រហែល​ជា​បានលេចឡេីង​ក្នុង​ប្រទេសចិន​ក្នុង​ខែតុលា ឆ្នាំ២០១៩

មនុស្ស​៩នាក់​ស្លា ប់​ក្នុងហេតុការណ៍​បាក់ស្រុត​អគារ​នៅ​កូរ៉េខាងត្បូង

សេអ៊ូល៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ មនុស្សចំនួន៩នាក់បានបាត់បង់ជីវិតនិង៨នាក់ទៀតរងរបួសធ្ងន់ធ្ងរបន្ទាប់ពីអគារមួយបានបាក់ស្រុតនៅភាគខាងត្បូងប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃពុធដោយធ្វើឲ្យធ្លាក់ថ្មបេតុងទៅលើរថយន្តក្រុងមួយគ្រឿង។

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា អគារកម្ពស់៥ជាន់នោះបានបាក់ស្រុតភ្លាមៗក្នុងពេលដែលកំពុងត្រូវបានគេកម្ទេចចោល ហើយបេតុងថ្មបានធ្លាក់សង្កត់លើរថយន្តក្រុងដែលចតនៅស្ថានីយក្បែរទីតាំងសំណង់នេះ។

ទីភ្នាក់ងារពន្លត់អគ្គិភ័យកូរ៉េខាងត្បូងបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមការងារសង្គ្រោះបន្ទាន់ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុដែលស្ថិតនៅក្នុងទីក្រុងក្វាងជូ (Gwangju) ដោយបានជួយសង្គ្រោះមនុស្សចំនួន៨នាក់ដែលរងរបួសធ្ងន់ទាំងអស់។

ទីភ្នាក់ងារពន្លត់អគ្គិភ័យកូរ៉េខាងត្បូងមិនបានបញ្ជាក់ទេថាតើអ្នករងរបួសទាំងនោះស្ថិតនៅក្នុងរថយន្តក្រុងឬនៅខាងក្នុងអគារ។ ភ្លាមៗនោះគេក៏មិនទាន់ដឹងផងដែរថាតើមាននរណាម្នាក់នៅក្នុងអគារនោះឬក៏អត់នៅពេលដែលវាបាក់ស្រុត។

ទោះជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីពន្លត់អគ្គិភ័យបាននិយាយថា ពួកគេកំពុងស្វែងរកជនរងគ្រោះណាម្នាក់ផ្សេងទៀតដែលអាចត្រូវបានជាប់នៅក្រោមគំនរបាក់បែក។

កូរ៉េខាងត្បូងកាលពីអតីតកាលត្រូវបានគេស្គាល់ថាជាប្រទេសដែលមានបញ្ហាកង្វះគុណភាពសំណង់។ ការបាក់ស្រុតអគារផ្សារទំនើបមួយកន្លែងបានសម្លាប់មនុស្សជាង៥០០នាក់នៅក្នុងឆ្នាំ១៩៩៥ និងការបាក់ស្រុតស្ពាននៅក្នុងឆ្នាំ១៩៩៤ក៏បានសម្លាប់មនុស្សចំនួន៤៩នាក់ផងដែរ ប៉ុន្តែគេបានព្យាយាមកែលម្អឡើងវិញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង