×
ព័ត៌មានថ្មី
  1. អំពើ​ឃាតកម្ម​ដ៏​សាហាវ បានកើតឡើង​នៅ​កណ្តាល​ក្រុងស្ទឹងត្រែង
  2. ចាប់ខ្លួន​មេបញ្ជាការ មេបញ្ជាការរង និង​មេប៉ុស្តិ៍​ចំនួន ៤នាក់ នៅ​ខេត្តមណ្ឌលគិរី សង្ស័យ​សមគំនិត​ជាមួយ​ជនជាតិ​វៀតណាម បើកផ្លូវឱ្យ​ចូលមក​កាប់ឈើ​ក្នុង​ទឹកដី​កម្ពុជា
  3. លោក ស៊ុន សុវណ្ណារិទ្ធិ ត្រូវបាន​តែងតាំង​ជា អភិបាលខេត្តកំពង់ឆ្នាំង ជំនួស​លោក ឈួរ ច័ន្ទឌឿន
  4. កម្ពុជា ចាប់ផ្តើម​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មានថ្មី សម្រាប់​ពង្រឹង​កិច្ចការពារ​កុមារ ខណៈ​ចំនួន​កុមាររស់​ក្នុង​មណ្ឌលថែទាំ បាន​ថយចុះ ៥៩% ធៀប​នឹង ៥ឆ្នាំមុន
  5. ករណីឆ្លង​វីរុស​កូវីដ-១៩ លេីកដំបូង​ប្រហែល​ជា​បានលេចឡេីង​ក្នុង​ប្រទេសចិន​ក្នុង​ខែតុលា ឆ្នាំ២០១៩

មកឈ្វេងយល់​ពី​អត្ថន័យ ៥ចំណុច នៃ​កែវដំណក់ប្រេង​ដំបូង​របស់​កម្ពុជា

ភ្នំពេញ៖ កែវដំណក់ប្រេងលើកដំបូងរបស់កម្ពុជា ត្រូវបានយកទៅតម្កល់ទុកនៅក្នុងវិមានឈ្នះ-ឈ្នះ។ ក្នុងឱកាសនេះ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ពីអត្ថន័យសំខាន់ចំនួន ៥ ចំណុច នៃកែវដំណក់ប្រេងដំបូងដែលជានិមិត្តរូបនៃធនធានប្រេងកាតរបស់កម្ពុជា។

លោករដ្ឋមន្ត្រី ស៊ុយ សែម បានបញ្ជាក់ថា អត្ថន័យសំខាន់ៗនៃកែវដំណក់ប្រេងដំបូងរបស់កម្ពុជា ដែលត្រូវបានរៀបចំឡើងតាមរចនាបទខ្មែរនេះមានដូចជា៖

ទី១៖ កែវដំណក់ប្រេងមានទម្រង់ក្រពុំឈូក ឬស្លឹកពោធិ តំណាងឱ្យភាពរុងរឿង បរិសុទ្ធ ការចម្រើនលូតលាស់ ដែលជាកំណប់ទ្រព្យរបស់កម្ពុជា។ កែវដំណក់ប្រេង មានកម្ពស់ ២៩ សង់ទីម៉ែត្រ តំណាងឱ្យថ្ងៃទី២៩ ដែលទទួលបានដំណក់ប្រេងដំបូងរបស់កម្ពុជា។

ទី២៖ ជើងពានត្របកឈូក តំណាងឱ្យសេចក្តីខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរហូតទទួលបាននូវលទ្ធផលផ្លែផ្កា គឺការទទួលបាននូវធនធានប្រេងកាត សម្រាប់អភិវឌ្ឍជាតិ មាតុភូមិកម្ពុជា។ ជើងពានត្របកឈូក មានកម្ពស់ ១២ សង់ទីម៉ែត្រ តំណាងឱ្យខែ១២ ឬខែធ្នូ ដែលទទួលបានដំណក់ប្រេងដំបូងរបស់កម្ពុជា។

ទី៣៖ ពានជើងសឹង្ហ និងឋានជើងបាត តំណាងឱ្យការជ្រោមជ្រែងរបស់ប្រជាជនកម្ពុជា និងមន្ត្រីរាជការដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល និងមន្ត្រីពាក់ព័ន្ធនានា ក្នុងការខិតខំ ប្រឹងប្រែងធ្វើការងារទាញយកភោគផលនៃធនធានធម្មជាតិដើម្បីយកមកអភិវឌ្ឍសង្គមជាតិ។ ពានជើងសឹង្ហ និងឋានជើងបាតមានកម្ពស់ ២០ សង់ទីម៉ែត្រ តំណាងឱ្យឆ្នាំ២០២០ ដែលទទួលបានដំណក់ប្រេងដំបូងរបស់កម្ពុជា។

ទី៤៖ ក្បាច់កញ្ចាំងភ្លឺភ្លើងលម្អដោយនាគក្បាលបី តំណាងឱ្យតេជះ ភាពចម្រុងចម្រើន សម្បូរសប្បាយ និងតំណាងឱ្យឆ្នាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាសម័យកាលដែលទទួលបាននូវដំណក់ប្រេងដំបូងរបស់កម្ពុជា។

និងទី៥៖ និមិត្តរូបរួមនៃដំណក់ប្រេងដំបូងរបស់កម្ពុជា ត្រូវបានប្រសិទ្ធនាមថា បឋមតេលពិន្ទុកម្ពុជា។ បឋមតេលពិន្ទុកម្ពុជា (ភាសាបាលី) មកពីពាក្យ បឋម ប្រែថាដំបូង + តេល ប្រែថាប្រេង + ពិន្ទុ ប្រែថាដំណក់ + កម្ពុជា គឺប្រទេសកម្ពុជា។ ប្រែជារួមថា «ដំណក់ប្រេងដំបូងរបស់កម្ពុជា»៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង