×
ព័ត៌មានថ្មី
  1. អំពើ​ឃាតកម្ម​ដ៏​សាហាវ បានកើតឡើង​នៅ​កណ្តាល​ក្រុងស្ទឹងត្រែង
  2. ចាប់ខ្លួន​មេបញ្ជាការ មេបញ្ជាការរង និង​មេប៉ុស្តិ៍​ចំនួន ៤នាក់ នៅ​ខេត្តមណ្ឌលគិរី សង្ស័យ​សមគំនិត​ជាមួយ​ជនជាតិ​វៀតណាម បើកផ្លូវឱ្យ​ចូលមក​កាប់ឈើ​ក្នុង​ទឹកដី​កម្ពុជា
  3. លោក ស៊ុន សុវណ្ណារិទ្ធិ ត្រូវបាន​តែងតាំង​ជា អភិបាលខេត្តកំពង់ឆ្នាំង ជំនួស​លោក ឈួរ ច័ន្ទឌឿន
  4. កម្ពុជា ចាប់ផ្តើម​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មានថ្មី សម្រាប់​ពង្រឹង​កិច្ចការពារ​កុមារ ខណៈ​ចំនួន​កុមាររស់​ក្នុង​មណ្ឌលថែទាំ បាន​ថយចុះ ៥៩% ធៀប​នឹង ៥ឆ្នាំមុន
  5. ករណីឆ្លង​វីរុស​កូវីដ-១៩ លេីកដំបូង​ប្រហែល​ជា​បានលេចឡេីង​ក្នុង​ប្រទេសចិន​ក្នុង​ខែតុលា ឆ្នាំ២០១៩

ស្វីស នឹង​បន្តគាំទ្រ​ដល់​ការអភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​អេកូទេសចរណ៍​នៅ​តំបន់​ភូមិភាគ​ឦសាន្ត​នៃ​ប្រទេស​កម្ពុជា

អត្ថបទ៖ សុខ លីដា

ភ្នំពេញ៖ រដ្ឋាភិបាលស្វីស បន្តគាំទ្រកិច្ចសហការក្នុងវិស័យទេសចរណ៍ សម្រាប់ឆ្នាំ ២០២២-២០២៥ ដែលផ្តោតលើគម្រោងគាំទ្របន្ថែមដល់ការអភិវឌ្ឍសហគន៍ទេសចរណ៍ និងអេកូទេសចរណ៍នៅតំបន់ភូមិភាគឦសាន្ត ក្រៅពីការគាំទ្រលើការអភិវឌ្ឍជំនាញក្នុងសហគមន៍ដែលបានជួយកន្លងមក។

នេះបើយោងតាមលទ្ធផលកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងកម្មវិធីសហប្រតិបត្តិការស្វីសក្នុងតំបន់មេគង្គសម្រាប់ឆ្នាំ ២០២២-២០២៥ ដែលរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC)។

អង្គប្រជុំបានឯកភាពលើសំណើរបស់ក្រសួងទេសចរណ៍ ដើម្បីភ្ជាប់គម្រោងអភិវឌ្ឍន៍ក្នុងវិស័យកសិកម្ម ដែលកំពុងអនុវត្ត និងក្នុងផែនការឆ្នាំ២០២០-២០២៥ សំដៅប្រែក្លាយទៅជាផលិត ផលកសិ-ទេសចរណ៍ (Agro-Tourism) ដែលផ្តល់តម្លៃបន្ថែមដល់ផលិតផលកសិកម្ម និងជំរុញការភិវឌ្ឍន៍ការនាំចេញនៅនឹងកន្លែងតាមរយៈវិស័យទេសចរណ៍។

ក្រៅពីនេះអង្គប្រជុំនេះ ក៏បានឯកភាពដើម្បីពិនិត្យលទ្ធភាពគាំទ្របន្ថែមដល់ក្រសួងទេសចរ ណ៍ ក្នុងដំណើរការកសាងក្របខណ្ឌគុណវុឌ្ឍិជាតិវិជ្ជាជីវៈទេសចរណ៍ សម្រាប់កម្រិតខ្ពស់បន្ថែមទៀត ដោយកន្លងមកបានគាំទ្រការកសាងគុណវុឌ្ឍិជាតិកម្រិត២ វិញ្ញាបនបត្រវិជ្ជាជីវៈ ១ ដើម្បីជំរុញការបណ្តុះបណ្តាល និងវាយតម្លៃអោយមានសង្គតិភាព និងអាចបើកច្រកសិក្សាពេញមួយជីវិតដល់អ្នកជំនាញក្នុងវិស័យទេសចរណ៍។

សូមរំលឹកផងដែរថា កន្លងមកតាមរយៈកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) ក្រសួងទេសចរណ៍បានសម្រេចនូវលទ្ធផលការងារសំខាន់ៗជាច្រើនពាក់ព័ន្ធការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងវិស័យទេសចរណ៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង